ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តព្រះ​សីហនុ បើកកិច្ចប្រ​ជុំវិសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២០
Fr,19 Juni 2020 (Time 02:56 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 408នាក់)


ខេត្តព្រះសីហនុ​៖ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគ​ណ:​អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹ​ងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់ក្រុម​ប្រឹក្សា​ខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត  លោកស្រីជាអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព និងការិ​យាល័យ​ចំណុះសាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តមានរបៀបវារៈចំនួន ៦ ដើម្បីធ្វើការពិនិត្យ សកម្ម​ភាពរបស់សមាជិក ក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ មានដូចជា៖ 
១-ប្រកាសបើកកិច្ចប្រជុំ 
២-ពិនិត្យកូរ៉ុម
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ 
៤-អានសេចក្តីថ្លែងការណ៍
៥-ពិនិត្យ ពិភាក្សា និងអនុម័តលើសំណើកែសម្រួលគម្រោងបញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) របស់រដ្ឋបាលខេត្តព្រះសីហនុ 
៦-ផ្សេងៗ 

នាឱកាសនោះឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានថ្លែងអណរគុណឯក​ឧត្តម​អភិបាលខេត្ត ដែលបានធ្វើការដឹកនាំកសាង និងអភិវឌ្ឍន៍ខេត្ត មានការរីកចម្រើន​តាមបែបប្រ​ជាធិបតេយ្យ លើការងារគ្រប់វិស័យនៅក្នុងមូលដ្ឋាន។ 

ឯកឧត្តមប្រធានក្រុមប្រឹក្សាសង្ឃឹមថា ការខិតខំប្រឹងប្រែងសម្រាប់សង្គមជាតិ ទន្ទឹមនោះយើងធ្វើការ​ទប់ស្កាត់បទល្មើសបានទាន់ពេលវេលា ក៏ដូចជាបទល្មើសការកាន់កាប់ដី ដោយខុសច្បាប់ផងដែរ។

ទន្ទឹមនោះដែរឯកឧត្តមបានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវឯកភាពបំរើសេវាសាធារណៈ ដោះស្រាយសំណូមពរ និងគោលនយោបាយ​ជូនប្រជាពលរដ្ឋដែលរងផ​លប៉ះពាល់​ប្រកបដោយ​ប្រសិទ្ធភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5558 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
93369 នាក់
ខែនេះ :
515005 នាក់
3 ខែនេះ :
1107538 នាក់
សរុប :
17707377 នាក់