ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ធ្លាក់ពី​លើអាគារស្តារ ហ្គោល មិនដឹងពីមូលហេតុ បណ្តាល​ឲ្យស្លាប់​ ខណៈបញ្ជូន​ទៅ​ដល់​មន្ទី​ពេទ្យបង្អែក ​ក្រុងប៉ោយប៉ែត
Do,18 Juni 2020 (Time 08:32 )
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 399នាក់)


ខេត្តបន្ទាយមានជ័យ៖ពិតជាអាណោចអធ​មណាស់ បុរស​ជាកម្មករសំណង់ម្នាក់​បានស្លាប់ ខណៈប​ញ្ជូន​ទៅដល់មន្ទីពេទ្យ​បង្អែកក្រុងប៉ោ​យប៉ែត ដោយសារធ្លាក់ពីលើអាគារស្តារ ហ្គោលមិន​ដឹង​ពីមូលហេតុ។​

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្នុងការដ្ឋានសាង​សង់របស់ក្រុមហ៊ុន ស្តា ហ្គោល ស្ថិតនៅក្នុងភូមិសាមគ្គីមា​នជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បុរសរងគ្រោះមានឈ្មោះ ឆន ឆេន ភេទប្រុស អា​យុ​៥១ឆ្នាំ មានស្រុកកំណើត​នៅឃុំមេទឹក ស្រុកបា​កាន ខេត្តពោធិ៍សាត់ អាសយដ្ឋាន​សព្វថ្ងៃនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមកម្មករ​សំណង់ដូចគ្នា បាន​​ឲ្យដឹងថា ជនរងគ្រោះធ្លាប់ធ្វើជាកម្មក​រសំណង់នៅទី​នេះ​ តែ​ត្រូវ​បាន​អ្នកម៉ៅ​ការសំណង់ដេញចេញ ហើយទើបតែព្រឹកនេះស្រាប់តែ​ជនរងគ្រោះរូបនេះ បានមកក​ន្លែង​អគារខាងលើក្នុងស្ថានភាស្រវឹងជោគជាំ ស្រាប់តែជ​នរងគ្រោះឡើង​ទៅលើអាគារ មិនដឹង​មូល​ហេតុ​ ក្រោយមកក៏ស្រាប់តែជនគ្រោះធ្លាក់​ពីលើ ភ្លាមនោះពួកគាត់បាន​នាំគ្នា​ដឹកយក​ទៅសង្រ្គោះ​នៅឯមន្ទីរពេទ្យ​បង្អែកដីថ្មី ក្រុងប៉ោយប៉ែត ជាអកុសសល្យស្លាប់នៅទីនោះតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងធ្វើ​កោស​ល្យវិច្ច័យ ព្រមទាំង​ស្រាវជ្រាវស្វែង​រកសាច់ញាតិសាកសព ដើម្បីមកទទួល​យកទៅធ្វើ​បុណ្យតាម​ប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
435 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48142 នាក់
ខែនេះ :
506575 នាក់
3 ខែនេះ :
1046434 នាក់
សរុប :
17641527 នាក់