ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ច​ប្រជុំ ត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្ត ដាក់​ឱ្យអ​នុវត្តវិ​ធាន​ការ សុវត្ថិភា​ពទេសចរ​ណ៍​ជំហ៊ានទី១ សម្រាប់ដំ​ណាក់កាលវិបត្តិជំងឺកូវីដ- ១៩
Mi,17 Juni 2020 (Time 06:38 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 344នាក់)


ខេត្តព្រះសីហនុ៖នា​ព្រឹកថ្ងៃពុធ ១២រោជ ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០២០ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើ​ញជាអធិបតីក្នុង​កិច្ចប្រជុំត្រួតពិនិត្យ​ការអនុវត្ត បទដ្ឋាន​គតិយុត្ត ដាក់ឱ្យអនុវត្តវិធានការ សុវត្ថិភាពទេសចរណ៍ជំហ៊ានទី១ សម្រាប់​ដំណាក់​កាលវិបត្តិ​ជំងឺ​កូវីដ-១៩ មានការចូលរួមពីប្រ​ធានសមាគមទេសច​រណ៍ វិស័យឯកជន មន្ត្រីរាជការកងកម្លាំង​ប្រ​ដាប់អាវុធ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រះសីហនុ​។

នាឱកាស​នោះឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំថា ខេត្តព្រះសីហនុ​មាន​ការអភិវឌ្ឍន៍​យ៉ាងមមាញឹក ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកឆ្នេរសមុទ្រ​ដើម្បី​បំរើឱ្យ​វិ​ស័យ​ទេសចរណ៍ក្នុងខេត្ត។ការផ្សព្វផ្សាយ​ពីវិ​ធាន​សុវត្ថិភាពទេសចរណ៍នាពេលនេះ ស្រប​ពេល​ដែ​លពិភពលោ​កមា​នការឆ្លងកូវីដ-១៩ វាមា​នលក្ខណៈខុសគ្នា អាស្រ័យទៅ​តាមវិធាន​ការរ​បស់​ប្រ​ទេ​សនីមួយៗ ដោយអនុវត្តបាន​យ៉ាង​ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ទប់ស្កាត់​មិនឱ្យ​មានការឆ្លងរាល​ដាលក្នុង​សហគម និងការអនុវត្តវិធានការចក្តាឡីស័ក រយៈពេល ១៤ថ្ងៃប្រ​កបដោយប្រសិទ្ធិភាព។

ដោយឡែកវិស័យទេស​ចរណ៍នៅកម្ពុជា ត្រូវអនុវត្តគ្រប់​គ្រងតាមរបបថ្មី ដែលក្រសួងទេ​សចរណ៍​បាន​ដាក់ចេញនូវវិធានការ៦ចំណុច៖
១.សេវាស្នាក់នៅ
២.ភោជនីយដ្ឋាន
៣.ដឹកជញ្ជូនទេសចរណ៍ផ្លូវគោក
៤.ដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក
៥.រមណីយដ្ឋានទេសចរណ៍
៦.សហគ​មទេសចរណ៍ ។

ឯកឧត្តម ថោង ខុន បន្តថា ខេត្តព្រះសីហនុ មានឆ្នេរខ្សាច់សស្អាត ទីក្រុងទំនើបជាយុទ្ធសាស្ត្រ និង​ជា​គោលដៅទេសចរណ៍ ជាតំបន់មានភាពទាក់ទាញក្នុង​ការប្រកួតប្រជែង​ម្យ៉ាងទៀត ខេត្តព្រះ​សីហនុ ត្រៀមធ្វើម្ចា​ស់ផ្ទះរៀប​ចំបុណ្យសមុទ្រលើ​កទី៩ ជុំទី៣ ដើម្បីបង្ហាញពីសក្តានុពលថ្មី មាន​ការ​អភិវឌ្ឍទាក់ទាញពិភពលោក ដូច្នេះយើងត្រូវចូលរួមទាំង អស់គ្នាអនុវត្តវិធាន​សុវត្ថិភា​ពទេសចរណ៍​ជំហានទី១ ប្រកបដោយគុណភាព និងប្រ​សិទ្ធភាព។

ជាមួយគ្នានោះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ពិធីផ្សព្វផ្សាយ​សុវត្ថិភាពទេសចរណ៍ជំហានទី១ មានគោលបំណងធានាដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងធ្វើដំណើរមានសុវត្ថិភាព ក្នុងការផ្ដល់​សេវាកម្ម​ជូនភ្ញៀវទេ​សចរប្រក​បដោយគុ​ណភាពសុវត្ថិភាព និងអនាម័យ ឆ្លើយតបនឹងវិបត្តិនៃការរីករាល ដាលជំងឺកូវីដ-១៩។

ខេត្តព្រះសីហនុមាន​អ្នកឆ្លងកូវីដ​-១៩ ចំនួន៤០នាក់ បានព្យាបាលជាសះស្បើយ និងវិល​ត្រឡប់​ទៅកាន់លំនៅឋាន និងប្រទេសកំណើត​ពួកគេវិញ។វិធានការដោះស្រាយការការពារ ទប់ស្កាត់ និងប្រ​យុទ្ធប្រឆាំងនឹងជំងឺ covid-១៩ ក្នុងក្របខ័ណ្ឌទូទាំង​ប្រទេសបានយ៉ាងម៉ឹងម៉ាត់ ច្បាស់លាស់ គ្រប់​ជ្រុងជ្រោយ និងទាន់ពេ​លវេលា ពិសេសការសម្រច​ចិត្តដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ក្នុងការអ​នុញ្ញាត​ឱ្យនាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិក ចូលចតនៅកំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ។ទោះបីកូវីដ-១៩ នៅខេត្តព្រះសីហនុ មិនមានករណីឆ្លងថ្មី ប៉ុន្តែក្នុងនា​មរដ្ឋបា​លខេត្ត នៅតែអំពាវនាវដ​ល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញ ព្រមទាំងប្រ​តិបត្តិករ​ទេសច​រទាំងអស់ ត្រូវបន្តផ្សព្វ​ផ្សាយ​អំពីវិ​ធានការ បង្ការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រ​ឆាំងនឹងកូវីដ-១៩ ជាពិ​សេសអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងសេចក្តីណែ​នាំរបស់ក្រសួង​សុខាភិបាល ស្ថាប័​នពាក់ព័ន្ធ ដល់ប្រជាពលរដ្ន និងភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានខ្ជាប់ខ្ជួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1939 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49646 នាក់
ខែនេះ :
508079 នាក់
3 ខែនេះ :
1047938 នាក់
សរុប :
17643031 នាក់