ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិ​បតី ​ក្នុងពិធីអបអរសាទ​រខួប​លើក​ទី១៣ ទិវាអតីតយុទ្ធ​ជនកម្ពុជា ២១ មិថុនា ២០២០
Mi,17 Juni 2020 (Time 05:29 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 379នាក់)


ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស​មា​គ​មអតីតយុទ្ធកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹ​ងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៣ ទិវា​អតីត​យុទ្ធជនកម្ពុជា ២១ មិថុនា ២០២០ ដែលសហការរៀបចំដោ​យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវ​នីតិសម្បទាខេត្ត និងសមា​គម​អតីតយុទ្ធជនកម្ពុជា​ខេត្តស្វាយរៀង។

ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយ​មានការអញ្ជើញចូលរួម ពីលោ​កនា​យករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានា ព្រមអតីតយុទ្ធ​ជនក្នុងខេត្ត សរុបចំនួន១០០នាក់ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទិវាអតីតយុទ្ធជនកម្ពុជា ត្រូវ​បានរាជរដ្ឋា​ភិបាលសម្រេចរៀបចំតាំ​ងពីឆ្នាំ២០០៧មកម្ល៉េះ ដែលមកដ​ល់ពេ​លនេះរៀបចំបានចំនួន ១៣​លើករួចហើយ គឺដើម្បីរំឭក​ដល់គំរូវីរភាពដ៏មោះមុត និងគុណ​បំណាច់​ដ៏ធំធេង​របស់អតីត​យុទ្ធ​ជន​ទាំងអស់ ដែលបានព​លិកម្មយ៉ាង​អង់អាចក្លាហា​នកាលពីអតីតកាល ដើម្បីបុព្វហេ​តុជាតិ​មាតុភូមិ​មានសុខ​សន្តិភាព និងការអភិវឌ្ឍ។ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងថា មិនត្រឹម​តែរៀបចំឲ្យ​មាននូវទិវាអតីតយុទ្ធជន ដែលត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ កន្លងមកដើម្បី​ជាការត​បស្នង ចំពោះគុណបំណាច់របស់អតីតយុទ្ធជន រាជរដ្ឋាភិបាល បានយ​កចិត្តទុក​ដាក់បំផុត​ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន តាមរយៈការ​ដាក់ចេញ​នូវគោលនយោ​បាយនានា ក្នុ​ងការដំ​ឡើង​ប្រាក់ឧបត្ថម្ភ សម្រួលនីតិវិធី នៃការបើកផ្ដល់ប្រកបដោយតម្លាភាព ព្រមទាំងរៀប​ចំឲ្យមានលំ​នៅឋាន​សមរម្យ សម្រាប់គាំទ្រដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ក្រោមរូបភាព នៃកា​រការ​អនុវត្ត​គោលនយោបាយ ស្ដីពីការផ្ដល់សម្បទា​នដីសង្គមកិច្ច ហើយជាក់ស្ដែង បងប្អូន​អតីតយុទ្ធជន​នៅក្នុងខេត្តស្វាយរៀង ក៏ទទួលបាននូវផលប្រយោជន៍ពីគោលនយោបាយនេះផងដែរ​។

រហូតមកដ​ល់ពេលនេះ រដ្ឋបាលខេត្តបានចាត់​ចែងរៀបចំដី និងផ្ទះជូនបងប្អូនអតីតយុទ្ធជន និងគ្រួ​សា​រអតីតយុទ្ធជន ចំនួន៤០០ខ្នងផ្ទះហើយ នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ដែល​ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន។​

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវ​ដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំងអស់
១.ត្រូវថែរក្សាសុខភាពអនាម័យខ្លួនប្រាណ លាងដៃ ជាមួយសាប៊ូ អាល់កុល ឬជែល គ្រប់ពេលវេលា ដើម្បីបញ្ចៀសឲ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
២.បន្តចូលរួមថែរក្សាការពារនូវសុខសន្តិភាព និងការអភិវឌ្ឍដែលរ​កបានដោយលំបា​កពីសំណា​ក់សម្ដេច​ប្រមុខរាជរដ្ឋាភិបាល និងកំពុងមានសព្វថ្ងៃឲ្យបានគង់វង្សជារៀងដរាប។
៣.ចូលរួមឲ្យបានគ្រប់សកម្មភាព​នៅឯមូលដ្ឋាន ពិសេសគឺចលនា ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបង្ក​ល​ក្ខណៈរស់នៅប្រ​កបដោយសុខុដុមរមនាក្នុងមូលដ្ឋានរបស់យើង។
៤.សូមជួយអប់​រំណែនាំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួម​គោរពច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។
៥.សូមមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗជាពិសេសរន្ទះ និងខ្យល់កន្ត្រាក់ជាដើម។

បញ្ចប់នៃពិធីឯកឧត្តមអភិបាលខេត្តបានផ្តល់ជូន នូវអំណោយដល់អតីតយុទ្ធជនទាំងអស់១០០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រម៉ា១ ឃីត១កញ្ចប់ (ជែល ១ដប សាប៊ូដុំ១ដុំ សាប៊ូម្សៅ១កញ្ចប់ អំបិល១​កញ្ចប់) និងថវិកាចំនួន៤០.០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
459 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48166 នាក់
ខែនេះ :
506599 នាក់
3 ខែនេះ :
1046458 នាក់
សរុប :
17641551 នាក់