ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំគណៈ​បញ្ជាការឯកភាព ប្រចាំខែមិថុនា ឆ្នាំ២​០២០
Mi,17 Juni 2020 (Time 12:50 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 386នាក់)


ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជា​ប្រធាន​គណៈបញ្ជា​ការឯកភាព​រដ្ឋបាលខេត្ត កាលពី​ព្រឹក ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹ​ងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២០ បានដឹកនាំកិច្ចប្រជុំគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក​ប្រធាន​សាលាដំ​បូងខេត្ត លោកព្រះរាជអាជ្ញា លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី​នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត និងកង​កម្លាំងទាំងបី ព្រមជាមួយកងកម្លាំងដែលមានមូលដ្ឋានក្នុងខេត្តកំពត សរុប៧៩នាក់។

កិច្ចប្រជុំនេះបានដាក់ចេញនូវរបៀបវារៈរួមមាន៖
១-ពិនិត្យពិភាក្សាលើសេចក្ដីព្រាង កំណត់ហេតុគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី២៥ កាល​ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។
២-ពិនិត្យពិភាក្សា លើរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែឧសភា ឆ្នាំ២០​២០។
៣-សេចក្ដីរាយការណ៍របស់​លោកស្នងការនគរបាលខេត្ត ពាក់ព័ន្ធ នឹងការងារអនុវត្តច្បាប់​ចរាច​រណ៍ផ្លូវគោគ បញ្ហាគ្រឿងញៀន និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
៤-ពិនិត្យពិភាក្សាលើលិខិតលេខ ០៨១ អ/គ.អ.ឆ.ក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ របស់គណៈ​កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ស្តីពីករណីបូមខ្សាច់លុបអាងស្តុកទឹក ឬស្រែអ៊ូ សម្រាប់ផលិតអំបិល នៅមណ្ឌលបឹងទូក ភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
៥-ពិនិត្យពិភាក្សាលើលិខិតលេខ ៩៨៣ MISTI/២០២០ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ របស់ក្រ​សួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ស្តីពីសំណើសុំ​ការអន្តរាគមន៍​ក្នុងការចុះ​ពិនិត្យ វាស់វែង និងកំណត់ព្រំដីជាក់ស្តែង លើអតីតព្រលានយន្តហោះ ទំហំ ៥ហិកតា ស្ថិតនៅភូមិ​អូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ក្រសួងឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ (អតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម) សម្រាប់​ការអភិវឌ្ឍគម្រោងវិនិយោគពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត និងជួយដោះ​ស្រាយសំ​ណង់​ខុស​ច្បាប់នៅលើទីតាំងដីនេះ ។
៦-សេចក្ដីរាយការណ៍របស់ ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្ត ពាក់ព័ន្ធដីអតីត​សកលវិទ្យា​ល័យ​នរាយណ៍ ស្ថិតនៅឃុំនរាយណ៍ ស្រុកឈូក។
៧-សេចក្ដីរាយការណ៍របស់លោក-លោកស្រីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ។
៨- ផ្សព្វផ្សាយលិខិតលេខ ១៣៦៥ សក.នដជ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ របស់ក្រ​សួងសាធារ​ណការ និងដឹកជញ្ជូន ស្តីពីការទប់ស្កាត់ការរំលោភចាក់ដីបិទផ្លូវទឹក លូ ប្រឡាយ ព្រែក ស្ទឹង បឹង អូរ ត្រពាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
339 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48046 នាក់
ខែនេះ :
506479 នាក់
3 ខែនេះ :
1046338 នាក់
សរុប :
17641431 នាក់