ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ក្រុមក្មេងៗ ជិះម៉ូតូក្នុងល្បឿនលឿន ​ប្រើប្រាស់បំពង់ស៊ីមាំងម៉ូតូលាន់សម្លេងប្រែនៗខ្លាំងៗ ជិះ ចុះឡើង បង្កជាការរំខានដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
Di,16 Juni 2020 (Time 02:10 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 439នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្ត​តាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នង​ការដ្ឋានន​គរបាលខេត្តបាត់ដំបង កាលពីថ្ងៃចន្ទ ១០រោចខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ និង២០នាទី លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការ​នគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងចុះឃាត់ក្រុមក្មេងៗដែលជិះម៉ូតូក្នុងល្បឿនលឿន ហើយប្រើប្រាស់បំពង់ស៊ីមាំ​ងម៉ូតូលាន់​សម្លេងប្រែនៗខ្លាំងៗជិះ ចុះឡើងបង្កជាការរំខាន ដល់ប្រជា​ពល​រដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ ស្ថិតនៅលើផ្លូវជាតិលេខ5B ក្នុងក្រុមទី១១ ភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រោយពេលកាក់ឃាត់រួចបាននាំពួកគេទៅកាន់អធិការដ្ឋានន​គរបាលស្រុក ហើយតម្រូវឱ្យពួក គា​ត់​ដោះចេញ នូវបំពង់​ស៊ីមាំងប្រែនដែល មាន សម្លេងខ្លាំង​បង្កការរំខាននេះ ហើយយក​បំពង់ស៊ីមាំង​ត្រឹមត្រូវមក​បំពាក់ រួចបានធ្វើការអប់រំណែ នាំពួកគាត់ឱ្យប​ញ្ឈប់សកម្មភាពបែបនេះទៀត បន្ទាប់​មកក៏​បានអនុញ្ញាតឱ្យវិលត្រឡប់​ទៅកាន់លំនៅដ្ឋានវិញ។ 

គួរបញ្ជាក់ដែរថា​ ជារឿយៗបានកត់សម្គាល់ឃើញមានក្រុមក្មេងៗ មួយចំនួនតូចបានប្រើ​ប្រាស់​ម៉ូតូដែល បំពាក់ដោយបំពង់ស៊ីមាំងប្រែន​មានសម្លេងលាន់ខ្លាំងៗនេះ តែងតែ​ប្រមូលផ្តុំគ្នាជិះ​ដោយ​ល្បឿនលឿនៗ នៅក្នុងមូលដ្ឋាន ដែលសកម្មភាព​បែបនេះបានបង្កឱ្យមានជាសម្លេងរំ​ខានផង​ និងបាន​បង្កនូវភាពអនាធិប​តេយ្យក្នុងមូលដ្ឋាន​ផង ហើយពេលខ្លះ​បានបង្កឱ្យកើតមា​នករណី​គ្រោះថ្នា​ក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ​លើ​ដងផ្លូវដែ​លមិនបាន​ដឹងអ្វីសោះ​នោះ ទទួលរងគ្រោះ​ថ្នាក់ថែមទៀតផង ម៉្យាងទៀតសកម្មភាព​បែបនេះ បានធ្វើឱ្យប្រជា​ពលរដ្ឋរស់នៅ​មូលដ្ឋាន​នោះលោក មាន​ការមិនសប្បាយចិត្ត ហើយ​សមត្ថកិច្ចនគរបាលមូលដ្ឋា​នតែងតែនាំពួកគាត់​ទាំង​នោះ​មកធ្វើការអប់រំណែនាំ ដោយតម្រូវឱ្យដោះចេញនូវបំពង់ ស៊ីមាំងទាំងនោះ រួចប្តូរ​មកបំ​ពាក់បំពង់​ស៊ីមាំងត្រឹម​ត្រូវជំនួសវិញ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
471 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48178 នាក់
ខែនេះ :
506611 នាក់
3 ខែនេះ :
1046470 នាក់
សរុប :
17641563 នាក់