ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គ្រាប់សេស​សល់ ពីសម័យសង្គ្រាម ​សរុប​ចំនួន១៥៣គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅ​ក្នុងដីចំការ
Di,16 Juni 2020 (Time 01:17 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 408នាក់)


ខេត្តពោធិ៍សាត់​៖គ្រាប់សេស​សល់កាលពីសម័យសង្គ្រាមរួមមានៈគ្រាប់B40 ឬ PG2​ចំនួន១០៥គ្រាប់ គ្រាប់B62 ចំនួន​៤៤គ្រាប់ និងគ្រាប់ឡង់ ប្រភេទ Type 67 ចំនួន​៤គ្រាប់​សរុប​១៥៣គ្រាប់ ត្រូវបាន​ប្រជាពលរដ្ឋប្រទះឃើញ​នៅក្នុងចំការរបស់គាត់ នៅភូមិក្រពើពីរលើ ឃុំ​ក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍​សាត់ ហើយក៏រាយការជូនសមត្ថកិច្ចមូលដ្ឋាន។

កាលពីថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០២០ ក្រុមស្រាវជ្រាវ និងកំទេច​គ្រាប់រប​ស់អង្គកា​រហេឡូត្រាស់កម្ពុជា​ (HALO​ Trust) បានទទួលព័ត៌មាននេះភ្លាម ចុះសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ធ្វើកា​រកម្ទេច​ចោ​ល​ជូនប្រជា​ពលរដ្ឋ​ដោយសុវត្ថិភាព​

ជាមួយគ្នានេះដែរអាជ្ញាធរមីន​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង​អស់ នៅ​ពេលឃើញ​គ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់​​ ដំ​គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស​ ពិ​ការ​ គ្រប់ពេល​ និងសូមរាយការណ៍​ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិ​បត្តិករបោស​សំអាតមីនដែល​នៅជិតទីនោះ ដើម្បីយកគ្រាប់​ទាំងនោះទៅកំទេចចោល​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2335 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50042 នាក់
ខែនេះ :
508475 នាក់
3 ខែនេះ :
1048334 នាក់
សរុប :
17643427 នាក់