ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកអភិបាល​ស្រុកកំពង់ត្រាច ចុះសួរសុខទុក្ខ និងផ្តល់អំណោយ ដល់ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​លំបា​កចំនួន១០៨គ្រួសារ
Sa,13 Juni 2020 (Time 05:17 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 397នាក់)


ខេត្តកំពត៖ ដើម្បីរួមចំណែក​ទ្រទ្រង់ដល់ការងា​រមនុស្សធម៌ របស់អនុសា​ខាកាកបាទ​ក្រហមស្រុក​កំពង់ត្រាច ក៏ដូចជាដើម្បីចែក​រំលែកទុកលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងពេល​ប្រយុទ្ធប្រ​ឆាំងជំងឺកូវីដ១៩ អនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ក៏ដូចជាព្រះចៅអធិការវត្តព្រះគោ​ ហៅវត្តអូរ បានបរិច្ចាគសម្ភារៈ បរិក្ខា ថវិកា និងស្បៀងអា​ហារ ដើម្បីជា​ការចែរំលែក​ដល់ប្រជាព​លរដ្ឋ​ដែលកំពុងខ្វះខាតក្នុងជីវភាព ដោយពិធីនេះបានរៀបចំឡើងនៅវត្តព្រះគោ ក្នុងឃុំបឹង​សាលា​ខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០ ក្រោមវត្តមាន លោក អូន ខន អភិបាលស្រុកកំពង់ត្រាច​ និងជាប្រ​ធានគណៈម្មាធិ​ការអនុសាខា​កាកបាទក្រ​ហម​ស្រុក និងសហការី។

ការធ្វើពិធីប្រគល់ និ​ងទទួលអំណោយ​សប្បុរសធម៌ របស់អនុសាខាកាកបាទក្រហមស្រុក និងរបស់​ព្រះចៅអធិការវត្តព្រះគោនេះ ដើម្បីរួមចំណែក ជួយដោះស្រាយ​ជីវភាពប្រចាំថ្ងៃជូ​នប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន​ដែលកំពុងជួបការលំបាកមានចំនួន១០៨គ្រួសារ ស្ថិតក្នុងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច។

ចំពោះអំ​ណោយសប្បុរ​សធម៌ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន១០៨គ្រួសារ ដោយម្នាក់ៗទទួល​បានអង្ករ២០គីឡូក្រាម ព្រមទាំងសម្ភារៈសម្រាប់ផ្ទះបាយមួយកញ្ចប់ធំ និងថវិកាមួយចំនួនផងដែរ។

នៅក្នុងឱកាសនោះ លោក អូន ខន បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ ដល់ព្រះ​តេគុណ ទេស សុផា ព្រះចៅអធិការវត្តព្រះគោ ដែលបានបរិច្ចាគនូវគ្រឿងឧបភោគ បរិភោគ ដល់ប្រ​ជា​ព​លរដ្ឋកំពុងជួបបញ្ហាជីវភាព ក្នុងមូលដ្ឋាន។អំណោយទាំង​នេះពិតជាសំខាន់​បំផុតក្នុងការរួមចំ​ណែកដល់​សកម្មភាពមនុស្សធម៌ជាមួយអនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ដើម្បីដោះ​ស្រាយ​ជូនប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3872 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158211 នាក់
ខែនេះ :
553937 នាក់
3 ខែនេះ :
1171182 នាក់
សរុប :
17804068 នាក់