ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋកោតសសើរ អភិបាលខេត្តពោធិ៍សាត់ ​ដោះស្រាយបញ្ហាប្រឈម​ជូនពួកគាត់ ក្នុងរយៈ​ពេលជាង៧ម៉ោង បានរហូតទៅដល់​៨៦ករណី
Sa,13 Juni 2020 (Time 02:04 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 365នាក់)


ខេត្តពោធិ៍សាត់៖នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង៨និង៣០នាទីព្រឹក រហូតដល់ម៉ោង៣ និង​២០នាទីរសៀល ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអ​ភិបាលខេត្តពោធិ៍សាត់ បានបន្តប្រើ​ប្រាស់​យន្តការ «សមាជ» ជួបសំណេះ​សំណាល និងដោះស្រាយបញ្ហាប្រឈម ជូនបងប្អូន​ពុកម៉ែ​ប្រជាពល​រដ្ឋក្នុងខេត្ត បានចំនួន៨៦​ករណីផ្សេងគ្នា នៅវេទិកា​សាលាខេត្តពោធិ៍សាត់។

យន្តការដោះ​ស្រាយខាងលើនេះ បានការអញ្ជើញចូលរួ​មពីឯកឧត្តម លោកជំទាវ សមាជិកក្រុម​ប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ អភិបាលក្រុងស្រុកដែលពាក់ព័ន្ធ និងប្រជាព​លរដ្ឋ​យ៉ាងច្រើនកុះករ។

គួរបញ្ជាក់ថា ប្រជាពល​រដ្ឋដែលមានបញ្ហា​ប្រឈម បានស្កាត់មកពីគ្រប់ទិសទីក្នុងខេត្តពោធិ៍សាត់ ដើម្បីស្វែងរ​កដំណោះស្រាយ​ដោយផ្ទាល់ពីឯកឧត្តម​អភិបាលខេត្ត លើបញ្ហាផ្សេងៗគ្នា ពាក់ព័ន្ធ​ជីវិត​ប្រចាំថ្ងៃរ​បស់ពួកគាត់។ប្រជាពលរដ្ឋខ្លះ​មានជម្លោះដីធ្លី ប្រជាពលរដ្ឋខ្លះមានបញ្ហាបំណុល ប្រជា​ពលរដ្ឋ​ខ្លះទៀតមានជម្លោះក្នុងគ្រួសារ និងអ្នកខ្លះទៀតរ​ងការចាញ់បោកគេជាដើម។

ក្រៅពីបង្កើតយន្ត​ការ «សមាជ» ផ្តល់ឱកាសឱ្យប្រ​ជាពលរដ្ឋបានចូលជួបរៀបរាប់ពីបញ្ហា រៀងរាល់​២​ថ្ងៃម្តងក្នុងមួយសប្តាហ៍ ដើម្បីស្វែងរ​កដំណោះស្រាយដោយផ្ទាល់ហើយនោះ ក្នុងឋានៈ​ជាអភិ​បាល​ខេត្ត​ពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានដឹកនាំអភិវឌ្ឍន៍​ខេត្តពោធិ៍សាត់ ឱ្យលេច​ចេញនូវ​សមិទ្ធ​ផលគួរឱ្យកត់សម្គាល់​ជាច្រើនទៀត ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ហើយក៏បាន​រួមចំណែក​លើក​កម្ពស់ជីវ​ភាពរស់នៅរប​ស់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានភាពប្រសើរផងដែរ។ 

សមិទ្ធផ​លការងារកើតចេញពីកិច្ចប្រឹង​ប្រែងក្នុងការដឹកនាំ និងគ្រប់គ្រងខេត្តពោធិ៍សាត់ បានធ្វើ​ឱ្យ​ឯកឧត្តម ម៉ៅ ធនិន ទទួល​បានការស្រឡាញ់ពេញចិត្ត និងគាំទ្រពីប្រ​ជាពលរដ្ឋក្នុងខេត្តជាខ្លាំង។ពួ​ក​គេបានថ្លែងអំណរគុណ​ដល់សម្តេច ដែលបានផ្តល់ជូន​អភិបាលខេត្តដ៏ល្អ មិនធ្លាប់​មានពីមុនមក ហើ​យមិនចង់ឱ្យអ​ភិបាលខេត្តរូបនេះ ចាកចេញទៅណានោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3620 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157959 នាក់
ខែនេះ :
553685 នាក់
3 ខែនេះ :
1170930 នាក់
សរុប :
17803816 នាក់