ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិ​បាលខេត្តកែ​ប ដឹកនាំ​កិច្ចប្រជុំផ្សព្វផ្សាយ ដា​ក់ឲ្យប្រើប្រាស់​ នូវផែនការអ​ភិវឌ្ឍន៍វិស័យទេ​សចរណ៍
Fr,12 Juni 2020 (Time 08:22 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 450នាក់)


ខេត្តកែប៖មន្ទីរទេសចរ​ណ៍ខេត្តកែប សហការជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) កាលពី​ព្រឹកថ្ងៃទី​១១ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីផ្សព្វផ្សាយ​ដាក់ឲ្យប្រើ​ប្រាស់នូវ​ផែនកា​រអភិវឌ្ឍន៍វិស័យ​ទេស​ចរណ៍​ខេត្តកែប ២០១៩-២០២៣ ក្រោមអធិបតីភាពឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈ​អភិបាល​ខេត្តកែប និងលោក សុខ សុគុណ អគ្គនាយករង និងជាប្រធានចា​ត់ចែងគម្រោង ក្នុងនោះ​ក៏​មានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រី ប្រធាន​មន្ទីរ-អង្គភាព យុវជន ស.យ.ស.ស យុវជន ស.ស.យ.ក អង្គការដៃគូរ អាជីវករ និង​មន្ត្រីមន្ទី​រទេសចរណ៍ ជាច្រើ​នរូប។
 
បន្ទាប់ពី លោក សោម ចន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ធ្វើ​របាយការណ៍​អំពីភាពរីកច​ម្រើន​ក្នុង​ខេត្តកែបរួចមកឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ខេត្តកែប ក៏បានវាយតម្លៃខ្ពស់ និងសូម​កោត​សរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តកែប អង្គការ​ដៃគូអភិវឌ្ឍនានា ដែលបានរួមគ្នាយ៉ាង​សកម្មក្នុងការរៀបចំ​អភិវឌ្ឍតំបន់ទេ​សចរណ៍ឲ្យមា​នភាពល្បី​ល្បាញ​ និងបានរៀបចំ ឯកសារផែនការអភិវឌ្ឍន៍ ២០១៩-២០២៣ ដ៏មានសារៈសំខាន់នេះ។
 
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម​ ក៏សូមថ្លែងអំណរគុណចំពោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មា​ធិការ អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល និង វិស័យឯកជន ជាពិសេសកម្រោងកម្មវិធី(ADB) ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី ដែលបាន​ស​ហការ គ្នាផ្តល់​ការគាំទ្រយ៉ាងសកម្ម ទាំងផ្នែកបច្ចេកទេស និង​ហិរញ្ញវត្ថុ រហូតធ្វើឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើន។
 
ចំពោះ​ការផ្សព្វផ្សាយដាក់ឲ្យប្រើប្រា​ស់ជាផ្លូវការនូវផែនការអភិវឌ្ឍន៍២០១៩-២០២៣ នេះគឺជា​ការឆ្លុះបញ្ចាំងនូវការ ប្តេជ្ញាចិត្តជា​មួយនឹងស្មារតី​ទទួលខុសត្រូវខ្ពស់ ​និងការខិតខំ​ប្រឹងប្រែង​របស់រា​ជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ ប្រកបដោយចីរភាព ក្នុងការអ​នុវត្តផែន​ការអភិវឌ្ឍន៍ ២០១៩-២០២៣ និងធ្វើឲ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនបន្ថែមទៀត លើ​គ្រប់​វិស័យ​ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យប្រ​ទេសកម្ពុជា​មាន​ចំណូល​កាន់តែច្រើ​ន ហើយភាពក្រីក្រត្រូវ​បានកាត់បន្ថយមកនៅតិចតួចបំផុត ជាពិសេសកា​រអនុវត្ត​គោលន​យោបាយគិត​គូរពីសុខុមាលភាព​របស់កម្មករ ការតភ្ជាប់បណ្តាញអគ្គិសនី និង បណ្តាញទឹកស្អាត ការពង្រី​កវិសាលភាពបេឡាជាតិ របបសន្តិសុខសង្គម និងមូលនិធិសមធម៌។
 
ជាមួយគ្នានេះឯកឧត្តមសូមឲ្យគ្រប់បណ្តាអង្គភាពទាំងអស់យកចិត្តទុកដាក់ សហការគ្នាផ្សព្វផ្សាយ ភាពរីកចម្រើនរបស់ខេត្តកែប តាមរយៈបណ្តាញសង្គមផ្សេងៗ ឲ្យបានទូលំទូលាយបំផុត និងសូម​ឲ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់គ្រប់គ្រងនូវស្ថានភាពដែលកើតមាននៅតាមមូលដ្ឋាន ពិសេស​នោះ​គឺបញ្ហាជួញដូរ និងការប្រើប្រាស់គ្រឿងញៀន។
 
ឯកឧត្តមសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅមន្ទីរ-ស្ថាប័ន កងកម្លាំងប្រដាប់ឤវុធ ដៃគូ​អភិវឌ្ឍ និងវិស័យឯកជន សូមបន្តផ្តល់កិច្ចសហការ ផ្តល់នៅចំណេះដឹង និងការគាំទ្រគ្រប់​បែប​យ៉ាង​នៅរាល់សកម្មភាពឲ្យកាន់តែសកម្ម ដើម្បី ឤចដំណើ​រការតាមដាន ត្រួតពិនិត្យការអនុវត្តនិង វាយត​ម្លៃផែនការអភិវឌ្ឍ ២០១៩-២០២៣ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3439 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157778 នាក់
ខែនេះ :
553504 នាក់
3 ខែនេះ :
1170749 នាក់
សរុប :
17803635 នាក់