ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ករណីពុល​ស្រាថ្នាំចិនសែ«តាំងគួយ» រហូតមកដល់​ពេលនេះ មានអ្នកស្លាប់ចំនួន៦​នាក់​ និងកំពុង​ស​ង្គ្រោះ​បន្ទាន់ចំនួន២៧នាក់
Fr,12 Juni 2020 (Time 07:44 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 417នាក់)


ខេត្តបន្ទាយមានជ័យ៖មន្ទាប់ពី​មានអ្នកស្លាប់ និងកំពុង​សម្រាកព្យាបាលសង្គ្រោះ​បន្ទាន់​នៅឯមន្ទី​ពេ​ទ្រ​ ដោយ​សារពុល​ស្រាថ្នាំចិនសែ«តាំង គួយ» នោះកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ង៉ោ​ ម៉េងជ្រួន​ អភិបាលរង ខេត្តបន្ទាយ​មានជ័យ អម​ដំណើរដោយ​លោកគាត ហ៊ុល អភិបាល​ក្រុងប៉ោយ​ប៉ែត សហការ​ជាមួយកម្លាំជំនាញ នៃអគ្គនាយកដ្ឋានក.ប.ប. ដឹកនាំដោយលោកសាន វិជ្ជាសារ៉ាវុធ ប្រធាន​សាខាការពារអ្នក​ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប​ការក្លែងបន្លំ​ខេត្ត​បន្ទាយមាន​ជ័យ(ក.ប.ប) បាននាំយ​ករថយន្តមន្ទីរពិ​សោធន៍​ចល័តផ្នែកម្ហូបអាហារ និងមន្ទីរពិ​សោធន៍ខា្ន​តតូច​ពិនិត្យ​ និងរឹបអូសស្រាថ្នាំចិនសែ«តាំង គួយ»បានជាច្រើនដប នៅចំណុចភូមិអូរឫស្សី​ និងភូមិព្រៃគប់​ សង្កាត់​ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ ក្រោយពីជំនាញធ្វើការពិនិត្យ​ និងធ្វើតេស្ត ជាលទ្ធផលរក​ឃើ​ញ​សារធាតុ​មេតាណុល ក្នុងកម្រិតខ្ពស់ជាង០.៣​៥% ដែល​ជាអត្រាខ្ពស់អា​ចបណ្ដា​លឱ្យ​ស្លាប់បាន ប្រសិនបើទទួលទានច្រើន។

ពាក់ពន្ធ័ករណីពុលស្រាថ្នាំចិនសែនេះដែរ បើយោងតាមរបាយការណ៍​របស់​មន្ទីរសុខាភិបាល ខេត្តប​ន្ទាយមានជ័យ បាន​ឲ្យដឹងថា​ ចំនួនអ្នកស្លាប់ និងព្យាបាលសង្គ្រោះបន្ទាន់សរុបមានចំនួន៣៣នាក់​ ក្នុង​ស្រុកចំនួនបី​ ក្នុងខេត្ត​បន្ទាយមានជ័យ​ ក្នុងនោះអ្នកស្លាប់មានចំនួន៦នាក់​ និងអ្នក​កំពុងសំរាកព្យា​បាលមា​នចំនួន២៧នាក់​។

ប្រធានសាខាការ​ពារអ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និងបង្ក្រាប​ការក្លែងបន្លំ​ខេត្តបន្ទាយមា​នជ័​យ (ក.ប.ប) លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា ប្រតិបត្តិការទូទាំងប្រទេស មន្ត្រីជំ​នាញ នៃ​អគ្គនាយកដ្ឋាន ក.ប.ប. រឹ​បអូសបា​នស្រាថ្នាំចិ​នសែយីហោ «តាំង គួយ»បានចំនួន១៣,៩៨៩ដប ស្នើនឹង៦,៩៩៤.៥០លីត្រ។ទន្ទឹមនោះដែរលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ផ្អាក​ទទួលទាន​ស្រាថ្នាំចិនសែ «តាំង គួយ» នេះជាពិសេស សូមកុំប្រើប្រាស់ ឬទទួលទានស្រា ឬផលិត​ផលណា​ដែលពុំមានស្លាកសញ្ញាច្បាស់លាស់៕​

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2956 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157295 នាក់
ខែនេះ :
553021 នាក់
3 ខែនេះ :
1170266 នាក់
សរុប :
17803152 នាក់