ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរស​ម្នាក់ជិះម៉ូតូ បន្លំយកលុយ​ដុល្លារក្លែងក្លាយចាយ សមត្ថកិច្ចចាប់ឃាត់ខ្លួន
Fr,12 Juni 2020 (Time 05:34 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 408នាក់)


ខេត្តពោធិ៍សាត់​៖ជនសង្ស័យឈ្មោះ តាំង តាយ ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិពោធិ៍​តាគួយ សង្កាត់លលកស ខេត្តពោធិ៍សាត់ ​ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុកភ្នំក្រវាញ ចាប់​ឃាត់ខ្លួន​ កាលពី​វេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ម្ដុំស្ពានក្របៅជ្រុំ ស្ថិតនៅក្នុង​ភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ត​ពោ​ធិ៍សាត់ បន្ទាប់ពីជិះម៉ូតូ​ធ្វើសកម្មភាព​បន្លំចាយ​លុយ​ដុល្លាក្លែងក្លាយ។

សមត្ថកិច្ចបាន​ឲ្យដឹងថា មុនឃាត់ខ្លួន​ជនសង្ស័យ បានជិះម៉ូតូ១គ្រឿងម៉ាក MS​X ពាក់​ស្លាកលេខ ពោធិ៍សាត់1F 7767 នគរបាលមិនបញ្ជាក់អំ​ពីពណ៌នោះទេ បានធ្វើស​កម្មភាព​ ចាយ​លុយដុល្លាក្លែង​ក្លាយក្រដា​សប្រាក់​២០ដុល្លា ទៅទិញកាត​ទូរស័ព្ទ​ស្មាតចំនួន១ដុល្លា ពីអ្នកល​ក់ឥវ៉ាន់ឈ្មោះ ខែក ធា​រៈ ភេទស្រី ស្ថិតនៅភូ​មិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួចជនសង្ស័យ​ បន្ត​ចាយលុយដុល្លាក្លែងក្លាយ​ក្រដាស់ប្រាក់១០ដុល្លា ទៅទិញកាតទូរ​ស័ព្ទស្មាត អ្នកលក់​ឥវ៉ាន់​ម្នាក់ទៀត​ឈ្មោះ ប៉ុង សុបុត្រា ភេទប្រុស ស្ថិតនៅភូមិ ឃុំជាមួយគ្នា ក្រោយធ្វើសកម្មភាពជនសង្ស័យ បានជិះ​ម៉ូតូ​គេច ប៉ុន្តែត្រូវ​បានកម្លាំងសមត្ថកិច្ច​នគរបាល​ដេញស្ទាក់ចាប់ខ្លួនបានត្រង់​ចំណុចខាងលើ។

ក្រោយពីឃាត់ខ្លួន បាននាំយក​មកបន្តនីតិវិធី ឆែកឆេរជាលទ្ធផលរ​កឃើញក្រដាស់ប្រាក់​ដុល្លា​ក្លែងក្លាយ១០ដុល្លាចំនួន៣២សន្លឹក ក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ២០ដុល្លាចំនួន០៣សន្លឹក ក្រ​ដាស់​ប្រាក់ដុល្លាក្លែងក្លាយ៥០ដុល្លាចំនួន០៩សន្លឹក ក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ១០០ដុល្លសចំនួន ០៣​សន្លឹក និងម៉ូតូជិះ​ធ្វើសកម្មភាពចំនួន១គ្រឿង។

ប​ច្ចុប្បន្នជន​សង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចនគរបាល កំពុងកសាងសំណុំរឿង ដើម្បី​ចាត់ការតាមនី​តិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3138 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157477 នាក់
ខែនេះ :
553203 នាក់
3 ខែនេះ :
1170448 នាក់
សរុប :
17803334 នាក់