ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អគ្គមេបញ្ជាការក​ងយោធពលខេមរភូមិន្ទ អញ្ជើញជា​អធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់​សួនខឿន​ការពារជាតិ នៅបរិវេណវិមា​នឈ្នះឈ្នះ
Do,11 Juni 2020 (Time 03:47 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 439នាក់)


រាជធានីភ្នំពេញ៖​នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាន​ផ្តាំ​ផ្ញើដល់កងយោ​ធពលខេម​រភូមិន្ទ ត្រូវចងចាំ និងដឹងគុណសម្តេច​តេជោ ហ៊ុន សែន ដែលបានដឹក​នាំ​កម្ពុជាមិនឲ្យ​មានសង្រ្គាម មានសន្តិភាព និងមានការអភិវឌ្ឍន៍។ត្រូវគោរពការដឹកនាំ និងអនុវត្ត​ឲ្យបានដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត និងប្រឆាំង​ដាច់ខាតចំពោះពួកអគតិណា ដែលមានគំនិតចង់បំផ្លាញ​ប្រទេសជាតិកម្ពុជាឲ្យ​ទៅរងគ្រោះមហន្ត​រាយ ក្នុងភ្នក់ភ្លើងសង្រ្គាមសារជាថ្មីនោះ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជា​ការ នៃកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ផ្តាំផ្ញើបែបនេះ ក្នុង​ឱកាសដែលឯកឧត្តម នាយឧត្ដមសេនីយ៍ អញ្ជើញជាអធិបតីក្នុងពិធី​បញ្ចុះបឋមសិលា​សាងសង់​សួន​ខឿនការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០នេះ ស្ថិតនៅបរិវេណវិមានឈ្នះឈ្នះ ក្នុងខណ្ឌជ្រោ​យចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីសំណាក់ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់​ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ ព្រមទាំងថ្នាក់ដឹកនាំ នាយកស្ថាប័ន នាយទាហាន ជាច្រើនរូបទៀតផង។

ថ្លែងក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ការបញ្ចុះបឋមសិលាសាង​សង់សួនខឿនការពារជាតិថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលបានរួមចំណែកយ៉ាងសំ​ខាន់ក្នុងការ​អនុវត្ត​គោលដៅជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តដោយជោគជ័យ នូវនយោ​បាយ​ឈ្នះឈ្នះ នាពេលកន្លងមក ជាពិសេស។រួមចំណែកលើកស្ទួយសោភ័ណ្ឌភាព និងកំណើន​ភ្ញៀវទេសចរណ៍ឲ្យមកទស្សនាវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដែលជានិមិត្តរូប​ឲ្យការ​បង្រួប​បង្រួមជាតិ បិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព កាន់តែច្រើនកុះ​ករថែមទៀត​នាថ្ងៃអនាគត។

ម្យ៉ាងទៀត ការសាងសង់សួនខឿនការពារជាតិនេះ ក៏ជាការចូលរួមកសាងកេរ្តិ៍មរតក ដែលជាតឹក​តាង​ប្រវត្តិសាស្ត្រសម្រាប់រក្សាទុកជូនកូនខ្មែរជំនាន់ក្រោយ ឲ្យចងចាំពីគុណបំណាច់ដ៍វិសេសវិសាល ដែលមិនអាចកាត់ថ្លៃបានរបស់ស្ថាបនិកនយោបាយឈ្នះឈ្នះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​និងប្រតិបត្តិករទាំងអស់ ដែលបានធ្វើមហាពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ក្នុងសមរភូមិ ស្វែងរកសន្តិភាពដើម្បីអភិវឌ្ឍប្រ​ទេសជាតិឲ្យមានការរីកចម្រើនលើ​គ្រប់វិស័យ​រហូតដល់សព្វថ្ងៃនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7346 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105030 នាក់
ខែនេះ :
515060 នាក់
3 ខែនេះ :
1135952 នាក់
សរុប :
17742688 នាក់