ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកែប ​បើកកិច្ចប្រ​ជុំផ្សព្វផ្សាយ​ ដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលខេត្ត នៅក្រោម​រចនា​សម្ព័ន្ធរដ្ឋបាលខេត្ត
Do,11 Juni 2020 (Time 03:03 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 392នាក់)


ខេត្តកែប៖ឯកឧត្តមសោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបបានស្នើ​រសុំ និងផ្តាំផ្ញើ​រដល់​ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ និងមន្រ្តីរដ្ឋបាល​ត្រូវសហការគ្នាអោយបានល្អ ក្នុងការបំពេញភារកិច្ចការ​ងារពាក់ព័ន្ធនឹងការផ្តល់​សេវាសុខាភិបាល​នានា ជូនដល់ប្រជាពលរដ្ឋ លើការព្យាបាលជំងឺផ្សេងៗ និងត្រូវមានក្រមសីល​ធម៌ក្នុងការបំពេញ​ការងារ ត្រូវបន្តចូលរួមការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ (Covid-19) និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាអោយបាននូវសុខុមាលភាពសាធារណៈ និងបញ្ជៀស​បាន​នូវហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ ( Covid-19) នៅតាមសហគមន៍។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ផ្តាំផ្ញើ​របែបនេះក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដាក់ឲ្យដំណើរការ​មន្ទីរសុ​ខា​ភិបាលខេត្ត នៅក្រោមរចនាសម្ព័ន្ធរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃពុធទី១០ ខែមិថុនា ឆ្នាំ២០២​០នេះ នៅសាលប្រជុំសាលាខេត្តកែប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិ​បាលរង​ខេត្ត  នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី លោក លោកស្រី អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីរាជការ នៃសុខាភិ​បាលខេត្ត​កែបសរុប៨០រូប។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ពិធីប្រកាសផ្សព្វផ្សាយនេះ មានគោលបំណ​ងផ្សព្វផ្សាយ ជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខា​ភិ​បាល ពីការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិ​បាលជូន​ប្រ​ជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព​ ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការ​ផ្ទេរ​មុខងារក្នុងវិស័យសុខាភិបាលមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។

ក្នុងនោះឯកឧត្តម គាំទ្រពេញទំហឹងចំពោះការផ្ទេរធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងរចនាសម្ព័ន្ធ​គ្រប់​គ្រងរបស់មន្ទីរសុខាភិបាលខេត្ត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តផ្ទាល់ ដែលជា​ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្ទេរសិទ្ធ និងការទទួល​ខុសត្រូវរបស់​ក្រសួងសុខាភិបាល មករដ្ឋបាលខេត្ត ដែលជាការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល​កម្ពុជា ពិសេសការបង្ខិតសេវាសុខាភិបាលឲ្យកាន់តែជិតប្រជាពលរដ្ឋ ក្នុងការចូលរួមគាំ​ពារសុខ​មាលភាពប្រជាជនអោយដល់មូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2255 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
99939 នាក់
ខែនេះ :
509969 នាក់
3 ខែនេះ :
1130861 នាក់
សរុប :
17737597 នាក់