ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំពត បា​នបើកកិច្ចប្រជុំសាមញ្ញ​លើកទី១៣ របស់ក្រុមប្រឹក្សាខេ​ត្តអាណត្តិទី៣
Do,11 Juni 2020 (Time 03:35 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 491នាក់)


ខេត្តកំពត៖នាព្រឹកថ្ងៃព្រហស្បតិ៍៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិ​ថុនា ឆ្នាំ២០២០ ឯកឧត្តម ជឹង ផល្លា  ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាល នៃ​គណៈអភិបាលខេត្តកំពត ដឹ​កនាំកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដោយ​មឋនការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចា​ត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ដោយឡែកប្រធា​នមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមតាមរយះ Video Online (Zoom Meeting) នៅតាមមន្ទីរ-អង្គភាពរៀងៗខ្លួន ។

កិច្ចប្រជុំនាព្រឹកនេះ​ប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងអនុម័ត លើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត។
២- ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត។
៣- ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋ​បាលខេត្ដ។
៤-ពិនិត្យ និងអនុម័ត លើសេចក្តីណែនាំស្តីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០​២៣។
៥-សេចក្តីផ្សេងៗ៖
-ផ្សព្វផ្សាយលិខិតលេខ ១៦២២ សជណ ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ
-ការចូលរួមមតិរបស់អង្គប្រជុំ
-ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែង នៃកិច្ចប្រជុំសាមញ្ញលើកទី១៤ ដែលនឹងប្រព្រឹត្ដ​ទៅនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3815 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101499 នាក់
ខែនេះ :
511529 នាក់
3 ខែនេះ :
1132421 នាក់
សរុប :
17739157 នាក់