ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាល​ខេត្តស្ទឹងត្រែង ប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើ​រការមន្ទីរសុខាភិបាល នៃរដ្ឋបាល​ខេត្ត​ស្ទឹងត្រែង
Do,11 Juni 2020 (Time 03:22 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 477នាក់)


ខេត្តស្ទឹងត្រែង៖ឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្ដម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រកាស និងដាក់ឲ្យដំ​ណើរ​ការមន្ទីរសុខាភិបាលខេត្ត។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោ​ក​ជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងយោធភូមិភាគទី១ កងកម្លាំងប្រដាប់​អា​វុធទាំងបីប្រភេទ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក  ថ្នាក់ដឹកនាំក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធានមណ្ឌលសុខភាព ប្រធានប៉ុស្ដិ៍សុខាភិបាលទូទាំងខេត្ត នាយកទីចាត់ការ និងអង្គភាពចំណុះ​សាលាខេត្ត លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋ អង្គការដៃគូ មេឃុំ ចៅសង្កាត់ និងអ្នកពាក់​ព័ន្ធ​សរុបចំនួន ១៩៧រូប។

ក្នុងពិធីប្រកាសនេះបានប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុក ដោយបានផ្សព្វផ្សាយ​នូវលិខិ​ត​លេខ​១៦២២ សជណ របស់ក្រសួងមហាផ្ទៃ ស្ដីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលក្រុង ស្រុ​ក ខណ្ឌ ប្រកាសអន្តរក្រសួងលេខ១៥២ ស្ដីពីការរៀបចំនិង​ការប្រព្រឹត្តទៅ​របស់មន្ទីរសុខា​ភិបាល នៃរដ្ឋបាលរាជធានីខេត្ត និងប្រកាសអន្តរក្រសួងលេខ ១៨២ ស្ដីពីលក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌប​ច្ចេក​ទេស និងនីតិវិធីហិរញ្ញវត្ថុសម្រាប់កា​រផ្ទេរធនធានហិរញ្ញវ​ត្ថុមានភ្ជាប់លក្ខ​ខណ្ឌ​ទៅឲ្យរដ្ឋ​បាលរាជ​ធានី ខេត្ត សម្រាប់ អនុវត្តមុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាល ជូនដល់សមាជិក សមាជិកា នៃពិធីបានយល់ជ្រួតជ្រាបអំពីការដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល ឲ្យស្ថិតនៅក្រោមការ​គ្រប់គ្រង​របស់រដ្ឋបាលខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13822 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
106190 នាក់
ខែនេះ :
521894 នាក់
3 ខែនេះ :
1130578 នាក់
សរុប :
17735695 នាក់