ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្ពុជា​ប្រ​កាស​ច្រានចោល​ ករណីជនជាតិ​វៀតណាម​ មាន​ជំងឺ​កូ​វីដ​១៩​ ចេញពី​កម្ពុជា
Do,11 Juni 2020 (Time 02:27 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 462នាក់)


រាជធានីភ្នំ​ពេញ៖នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានសេចក្តី​ថ្លែង​ការណ៍ ច្រានចោលចំពោះករណីជនជាតិវៀតណាមមានអាយុ១៨ឆ្នាំ មានជំងឺកូវីដ១៩ ចេញពីប្រ​ទេសកម្ពុជា។ 

ការចេញសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើឡើង បន្ទាប់ពីវេបសាយវៀត​ណាម​ឈ្មោះ លុយអាតវៀតណាម (luatvetnam.vn) បានផ្សព្វផ្សាយថា មានបុរសជនជាតិវៀត​ណាមម្នាក់អាយុ១​៨ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ ពេលចេញពីប្រទេសកម្ពុជា តាមច្រកព្រំដែន ថុងហ្វើក (Thuong ​Phuon) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ហើយពេលនេះកំពុងព្យាបាលនៅ មណ្ឌល​សុខភាព ង្វានហុងងី (Huyen Hong Ngu Health Center)។

ក្រសួងសុខាភិបាល​បានប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ខាងលើនេះ ហើយ​បាន​បញ្ជាក់​ថា  ក្រុមការងារបស់ក្រសួងសុខាភិបាលកម្ពុជា និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ជាពិ​សេសខេត្តព្រៃវែង ក៏បានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនមាន​បុគ្គលជន​ជាតិវៀតណាមខាងលើនេះនៅកម្ពុជា ឬចេញតាមច្រកដូច​បានលើកឡើង​ក្នុងសារព័ត៌មាន​ខាងលើ​នេះ ចេញទៅប្រទេសវៀតណាមនោះដែរ។

ផ្ទុយទៅវិញ តាមរយៈការចុះផ្សាយនោះទៀត បង្ហាញច្បាស់ថា បុគ្គលរូបនេះជាជនជាតិ វៀតណាម រស់នៅឃុំថុងហ្វក ស្រុកបៀនហុងអ៊ី (Huyen Hong Ngu) ខេត្តដុងថាប់ ប្រទេសវៀតណាម ដូច្នេះ មិន​មែនរស់នៅកម្ពុជា ហើយការដែលចម្លងនេះ គឺមានការឆ្លងនៅប្រទេសវៀតណាមនេះ តែម្ដង៕
ព័ត៌មានលំអិតសូមអាននូវសេ​ចក្តីថ្លែងការណ៍ របស់ក្រសួងសុខាភិបាលកម្ពុជា ដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6973 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
104657 នាក់
ខែនេះ :
514687 នាក់
3 ខែនេះ :
1135579 នាក់
សរុប :
17742315 នាក់