ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាល​ខេត្តបន្ទាយមានជ័យ អំពាវនាវដល់អា​ជីវករ ឈប់លក់ប្រភេទស្រាថ្នាំឈ្មោះ »ស្រាថ្នាំចិន​សែ តាំងគួយ» ​នៅគ្រប់បណ្តាល​ទីផ្សារទាំងអស់ និង​តាមលំនៅឋាន
Do,11 Juni 2020 (Time 02:02 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 410នាក់)


ខេត្តបន្ទា​យមានជ័យ៖នៅ​ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋ​បាលខេត្តបន្ទាយមានជ័យ បាន​ចេញសេចក្ដីជូនដំណឹងដល់បងប្អូនអាជីវករលក់ដូរទំនិញ ផ្អាកការលក់នូវប្រភេទស្រាថ្នាំ ឈ្មោះ «ស្រា​ថ្នាំចិនសែ តាំងគួយ» ក្រោយមានអ្នកពុលស្លាប់ និងខ្លះទៀត​ត្រូវបាន​សង្គ្រោះ​បន្ទាន់ជា​បន្ត​បន្ទាប់។

តាម​សេចក្ដីជូនដំណឹង បានឲ្យដឹងថា ថ្មីៗនេះមានបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបុរី ស្រុកម៉ា​ឡៃ និងក្រុងប៉ោយប៉ែត បានទទួលទានស្រាថ្នាំ ឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» ដែលពុំមាន​ប្រភពច្បាស់​លាស់ បណ្ដាលឲ្យពុលស្លាប់ និងត្រូវបានសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់។បច្ចុប្បន្ន​មន្ទីរ​ជំនាញ បានកំពុងយកវត្ថុតាង ទៅធ្វើតេស្ត រកសារធាតុផ្សំ និងផ្សព្វផ្សាយជាព័ត៌មាន ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។

ហេតុដូច្នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់បងប្អូនអាជីវករលក់ដូរទំនិញ មេត្តា​ផ្អាក​ការលក់ នូវប្រភេទស្រាថ្នាំ ឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» នៅគ្រប់បណ្ដាទីផ្សារទាំងអស់ និង​តាមលំនៅឋាន មានដាក់តាំងលក់ក្នុងខេត្ត រហូតដល់មានការជូនដំណឹងផ្លូវការពីរដ្ឋបាលខេត្ត។

គូសប​ញ្ជាក់ថា ចំនួនអ្នកពុលស្រា​ថ្នាំតាំងគួយ នៅខេត្តបន្ទាយមានជ័យ រហូតមកដល់ថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ២០២០ មានចំនួន១​៥នាក់ ក្នុងនោះ៤នាក់ស្លាប់ និង១១នាក់ កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6721 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
104405 នាក់
ខែនេះ :
514435 នាក់
3 ខែនេះ :
1135327 នាក់
សរុប :
17742063 នាក់