ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន ប្ដីចាក់សាំង​ដុតសម្លាប់ប្រពន្ធ​ទាំងរស់ នៅស្រុកពញាឮ បានហើយ
Mi,10 Juni 2020 (Time 09:43 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 430នាក់)


ខេត្តកំពង់ស្ពឺ៖ករណីឃាតកម្មគិតទុកជាមុន ប្ដីចាក់សាំងដុតសម្លាប់ប្រ​ពន្ធទាំងរស់ នៅស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបាន​កម្លាំងនា​យកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស​ហការ​ជាមួយ​កម្លាំង​ស្នងការ​ដ្ឋានន​គរបាល​ខេត្តកណ្ដាល និងនគរបាលខេត្តកំ​ពង់ស្ពឺ តាមចាប់ខ្លួនបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ​ នៅចំណុចភូមិសាស្ត្រចំ​ការអំពៅ ក្រុមហ៊ុនស៊ូហ្គើ ស្ថិតនៅក្នុងភូមិពាមសរ ឃុំរ​ស្មី​សាមគ្គី ស្រុកឱ​រ៉ាល់ ខេត្តកំពង់ស្ពឺ គ្រាដែ​លជនសង្ស័យ​រត់គេចខ្លួនកំពុងសំងំនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


គួររម្លឹកដែរថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ជនសង្ស័យឈ្មោះ ងួន ហៅតឿ អាយុ​៥១ឆ្នាំ មុខរបរកម្មករសំណង់ បានចាក់សាំងដុត​សម្លាប់ប្រពន្ធរបស់ខ្លួន​ឈ្មោះ សរ ចាន់ អា​យុ៤៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ នៅចំណុចភូមិព្រៃផ្ចឹត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះនិងជនសង្ស័យ មានទំនាក់ទំនងស្នេហា និង​បាន​រស់នៅជាមួយគ្នាជាប្តី-ប្រពន្ធរហូតមក​តាំងពីឆ្នាំ២០១៨ លុះមកដល់អំឡុងខែឧសភា ឆ្នាំ២០២០ ជន​សង្ស័យបានផឹ​កស្រាស្រវឹង ហើយបានមករករឿង​ជនរងគ្រោះ ដោយប្រចណ្ឌមកលើជនរងគ្រោះ និង​ចោទថា ជនរងគ្រោះ​លួចមានប្រុសថ្មី ហើយមិន​និយាយរកគ្នា​ជាង០១ខែមកហើយ។

លុះដល់ថ្ងៃកើត​ហេតុ ជនសង្ស័យបានសុំ​ជនរងគ្រោះត្រូវគ្នាវិញ ប៉ុន្តែជនរង​គ្រោះមិនព្រម បន្ទាប់ម​កជ​នសង្ស័យ ទៅដេកលើគ្រែក្នុង​ផ្ទះតែម្នាក់ឯង ចំណែក​ជនរងគ្រោះបានដេកលើគ្រែខាងមុខ ជាមួ​យកូន​ស្រីឈ្មោះ ចាន់ ស្រីនិច អាយុ១៩ឆ្នាំ ពេលនោះស្រាប់តែជនសង្ស័យ បានយក​សាំង​០៤ដប​ទឹកសុទ្ធ ចំណុះកន្លះលីត្រ ស្មើ០២លីត្រ ដែលបានទិញទុករួចជា ស្រេចយ​កទៅចាក់​ស្រោចលើ​ជនរងគ្រោះដុតរួចហើយជនសង្ស័យ លូនចេញតា​មប្រឡោះក្តារ​ជញ្ជាំងផ្ទះគេចខ្លួនបាត់ទៅ។

ភ្លាម​នោះកូនស្រី របស់ជនរ​ងគ្រោះភ្ញាក់​ដឹងខ្លួន ឃើញភ្លើងឆេះម្តាយ ក៏ស្រែក​ឆោឡោ​ឲ្យគេជួយ​ពន្លត់ និងបា​នដឹក​យកម្តាយ​ទៅព្យាបាលរបួស នៅមន្ទីរពេទ្យកាល់​ម៉ែតរាជធានីភ្នំពេញ រហូតដល់​ម៉ោង១១ថ្ងៃ ខែ ឆ្នាំដដែល ជនរងគ្រោះ​បានស្លាប់​នៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1351 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
99035 នាក់
ខែនេះ :
509065 នាក់
3 ខែនេះ :
1129957 នាក់
សរុប :
17736693 នាក់