ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្លាប់​៤នាក់ និង​កំពុងសង្គ្រោះបន្ទាន់ចំនួន​៧នាក់ ដោយសា​រពុលស្រាថ្នាំ​ចិនសែ«តាំងគួយ»
Mi,10 Juni 2020 (Time 06:44 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 424នាក់)


ខេត្តបន្ទាយមានជ័យ៖ករណីពុលស្រាថ្នាំ​ចិនសែ«តាំងគួយ» នៅស្រុង​ម៉ាឡៃ និងក្រុងប៉ោយប៉ែត មា​ន​អ្នកស្លាប់ចំនួន​៤នាក់ និង​៧នាក់ផ្សេងទៀតកំពុង​សង្គ្រោះបន្ទាន់។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា នៅពាក់​អា​ធ្រា​ត្រ​ចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅ​ស្រុកម៉ាឡៃមានអ្នកស្លាប់​ចំនួន៣នាក់ ក្នុងនោះម្នាក់ស្លាប់ នៅ​ថ្ងៃទី៨ ខែមិថុនា និង២នាក់ស្លាប់នៅយប់ថ្ងៃទី៩ ខែមិថុនា និងសង្រ្គោះចំនួន៣នាក់។ចំណែកនៅ​ក្រុង​ប៉ោយ​ប៉ែត​ស្លាប់១នាក់ និងសង្រ្គោះចំនួន៤នាក់​។

ទាក់ទិននឹងករណីស្លាប់ប្រជាពលរដ្ឋដោយសារពុលស្រានេះដែរបើតាមឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបាន​ឲ្យដឹងថា រដ្ឋបាលខេត្តបានបញ្ជូនមន្ត្រីអាជ្ញាធរមាន​សមត្ថកិច្ចខេត្ត បានឲ្យលោ​កវេជ្ជបបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានម​ន្ទីរសុខាភិបាលខេត្ត និងមន្ត្រី ពាក់ព័ន្ធចុះស្រាវជ្រារកមូលហេតុ នៃការពុលនេះហើយ។

ជនរងគ្រោះដែលបានស្លាប់នៅស្រុកម៉ាឡៃចំនួន៣នាក់ និងក្រុងប៉ោយប៉ែត១នាក់រួមមាន៖
ទី១-ឈ្មោះ ឆន ឈឿន ហៅសឿន ភេទ​ប្រុស ​អាយុ​៣២ឆ្នាំ ជាប្រការពារ នៅភូមិអូរសំព័រ ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ទី២-ឈ្មោះ ឃ្លាំង ចិត្រ្តា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចំណោមកើត ឃុំចំណោម ស្រុក​មង្គលបូរី។
ទី៣-ឈ្មោះ ម៉ាន នេត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មា​នជ័យ។
ទី៤-​ឈ្មោះមាឌ គង់ អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់ ពេលដឹកទៅព្យាបាលនៅមន្ទីរពេទ្យមង្គលបូរី ស្លាប់តាមផ្លូវ។

ចំណែកជនរងគ្រោះកំ​ពុងសង្រ្គោះទាំងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែតសរុបចំនួន៧នាក់រួមមានៈ
ទី១/ឈ្មោះ ថា នៅភូមិអូរស្អំស្រាល
ទី២/ឈ្មោះ ជា តួ នៅភូមិចំណោមកើត។
ទី៣/ឈ្មោះ ហាក់ នៅភូមិអូរស្អំ ស្រាលទាំង​បីនាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុក​ម៉ាឡែ​។
ទី៤/ឈ្មោះអ៊ិន ប៊ុនឆាន ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មកសំណង់ នៅប៉ោយប៉ែត សំរាកព្យា បាល​នៅមន្ទីរ​ពេទ្យបង្អែកប៉ោយប៉ែត។
ទី៥/ឈ្មោះស ចាម អាយុ៤៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់ សំរាកព្យាបាលនៅមន្ទីរពេទ្យប៉ោយប៉ែត។
ទី៦/ឈ្មោះ ឡុង អាយុ២៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់ សំរាកព្យាបាល នៅមន្ទីរពេទ្យមង្គលបូរី។
ទី៧/ឈ្មោះកន អាយុ២៧ឆ្មាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ​ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់សំរាកព្យាបាលនៅមន្ទីរពេទ្យមង្គលបូរី។

ពាក់ពន្ធ័បញ្ហាខាងលើនេះបើតាមការបំភ្លឺពីជនរងគ្រោះបានឲ្យដឹងថា កាលពីពេល​ល្ងាចក្រោយ​ពី​សំរា​ក​ពីការងារ​សាងសង់​សំណង់​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២០ ពួកគាត់មានគ្នាចំនួន៥បាន​ទៅទិញ​ស្រាថ្នាំ«តាំងគួយ»ចំនួន១យួរតំលៃ១២,០០០រៀល យកមកផឹកមានម្ហូបក្លែមដូចជាៈសាច់ឆ្កែ ,ផ្អក​ត្រី​ប្រៃ,បុកល្ហុងលាយក្តាម នាំគ្នាផឹកអស់ស្រា លុះដល់​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ថ្ងៃ​ត្រង់ ក៏ស្រាប់តែមានអាការៈមិនស្រួលក្នុងខ្លួន ដោយងងុយតែដេកសង្ស័យពុលតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13822 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
106190 នាក់
ខែនេះ :
521894 នាក់
3 ខែនេះ :
1130578 នាក់
សរុប :
17735419 នាក់