ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនយុវជនម្នាក់ ក្រោយពីបានធ្វើសកម្មភាព ​លួចថតស្ត្រី៣នាក់ ដែលកំពុងងូតទឹក​ក្នុងបន្ទប់ តាមប្រឡោះ​ឥដ្ឋ
Mi,10 Juni 2020 (Time 05:13 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 725នាក់)


ខេត្តកណ្ដាល៖កម្លាំងនគរបាល​ប៉ុស្តិ៍កំពង់​សំណាញ់កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បាន​ចាប់​ឃាត់​ខ្លួនជនសង្ស័យឈ្មោះម៉ា ចាន់ថៃ ហៅឆង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅភូមិ​ខ្ពប​វែង សង្កាត់កំពង់សំណាញ ក្រុងតា​ខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ បន្ទាប់ពី​ទទួលបាន​ពាក្យ​បណ្តឹង​ពីម្តាយ​ស្ត្រីរង​គ្រោះ រឿង​លួច​ថត​កូនស្រីរបស់គាត់​កំពុងងូតទឹក​ក្នុងបន្ទប់ តាមប្រឡោះ​ឥដ្ឋ ចំណុចបន្ទប់ទឹ​កជនរងគ្រោះក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមប្រភពព័ត៌មាន​ឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់
ទី១-ឈ្មោះ អ រ ន អាយុ៣៨ឆ្នាំ
ទី២-ឈ្មោះ គ ព ស ក អាយុ២១ឆ្នាំនិង
ទី៣-ឈ្មោះ ម ជ អាយុ២០ឆ្នាំ។

ប្រភពបន្តថា មុនពេលកើតហេតុជនរងគ្រោះកំពុងងូតទឹកនៅក្នុងបន្ទប់ទឹករបស់ខ្លួន ស្រាប់​តែជន​សង្ស័យ ដែលស្នាក់​នៅផ្ទះជួលក្បែរគ្នា យកទូរស័ព្ទលួចថ​តរូបតាមប្រហោងឥដ្ឋ ពេលនោះ ត្រូវ​បានជ​នរងគ្រោះឃើញ ក៏ស្រែកឆោឡោទើបជនសង្ស័យរត់ចូល​ក្នុងបន្ទប់ជួលរបស់ខ្លួន។

ក្រោយមកជនរងគ្រោះបានប្រាប់ម្តាយ និងបានហៅជនសង្ស័យ ឲ្យចេញពីក្នុងបន្ទប់ ហើយ​យក​ទូរស័ព្ទម​កឆែកក៏ឃើញរូបភាពវីដេអូអាក្រាតកាយ ភ្លាមនោះម្តាយជនរងគ្រោះ ក៏​បានទៅប្តឹង​នគរ​បាលប៉ុស្តិ៍កំពង់សំណាញ់ ភ្លាមនោះសមត្ថកិច្ចបានចុះអន្តរាគមន៍ ដោយ​ឃាត់ខ្លួនជ​នសង្ស័យ ព្រមទាំងវត្ថុតាងបញ្ជូនទៅកា​ន់អធិការដ្ឋាននគរ​បាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7478 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105162 នាក់
ខែនេះ :
515192 នាក់
3 ខែនេះ :
1136084 នាក់
សរុប :
17742820 នាក់