ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយក​អំណោយ​មនុស្សធម៌ ចែក​ជូនពលរដ្ឋ​ងាយរង​គ្រោះ​ចំនួន១១៥គ្រួសារ នៅ​ក្នុងស្រុក​ថាឡាប​រិវ៉ាត
Mi,10 Juni 2020 (Time 02:00 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 396នាក់)


ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ​ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិ​ថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិ​ការសាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តស្ទឹង​ត្រែង និងជា​អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំសមាជិក សមាជិកាគណៈ​កម្មា​ធិការ​សាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកថា​ឡាបរិវ៉ាត់ អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទ​ក្រហម ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំ​ណោយមនុស្សធម៌​របស់កាក​បាទ​ក្រហ​មកម្ពុជា ផ្តល់ជូនប្រជា​ពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសា​រក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេ​ម៉ាយគ្មាន​ទីពឹងចំនួន១១៥គ្រួសារ ដែល​កំពុងជួបការលំបាកខ្វះខាតចំនួន២ភូមិ រួមមានៈភូមិកេស និងភូមិដូង ស្ថិតក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អំណោយកាកបាទក្រហមកម្ពុជាដែលផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះទាំង១១៥ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម ត្រីខ១យួរ មី១កេះ និងឃីតមួយ មានមុង១ ភួយ១ ក្រម៉ា១សារុង១ និងអាវយឺត១។

មានប្រសាសន៍​នាឱកាសនោះដែរ​ ឯកឧត្តម ម៉ុម សារឿន ​ប្រធានគ​ណៈកម្មាធិ​ការសាខាកាកបាទ​ក្រហ​ម បានពាំនាំមកនូវប្រ​សាសន៍ផ្តាំផ្ញើសួរសុខ​ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុនសែន នាយ​ករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច​តែងតែគិតគូរពីសុខទុក្ខ​របស់បង​ប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ​ដោយគ្រោះម​ហន្តរា​យផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាកា​រនយោបាយ​អ្វី​ឡើយ។

ទន្ទឹម​នឹងនោះ ឯកឧត្តម ម៉ុម សារឿន បានសំណូមព​រដល់បងប្អូន​ប្រជាពលរដ្ឋទាំង​អស់ឲ្យបន្តការយ​កចិត្តទុកដាក់​ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូ​វអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បី​ការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ជាសាកល ជាពិសេ​សអំឡុងដែលប្រ​ទេសកម្ពុជាយើង កំពុងតែរងគ្រោះ នូវជំងឺនេះដែលនោះ។

ជាមួយគ្នានេះ ឯកឧត្តម ប្រធាន បានជំរុញឲ្យពុ​កម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវយក​ចិត្តទុក​ដាក់ក្នុង​ការបង្កបង្កើនផល នារដូវវស្សានេះឲ្យបានទា​ន់ពេលវេលា និងចិញ្ចឹមសត្វ ​ដើម្បីកែប្រែជីវភាព រស់​នៅរប​ស់បងប្អូនប្រជា​ពលរដ្ឋឲ្យបានល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4031 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101715 នាក់
ខែនេះ :
511745 នាក់
3 ខែនេះ :
1132637 នាក់
សរុប :
17739373 នាក់