ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលរងក្រុងស្វាយ​រៀង ដឹកនាំមន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយអំ​ពីវិធីការពារ ទប់ស្កាត់​ការរីក​រាលដាលនៃជំងឺកូវីដ១៩
Sa,09 Mai 2020 (Time 07:43 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 430នាក់)


ខេត្តស្វាយ​រៀង៖ដោយអនុវត្តតាម​ការណែនាំរបស់ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈ​អភិបាល​ខេត្តស្វាយរៀង និងជាប្រធានគណៈកម្មកា​រប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩​ខេត្ត កាលពី​រសៀលថ្ងៃ​សុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោក ជួន ចាន់ឫទ្ធី អភិបាលរងក្រុងស្វា​យរៀង និងជាអនុប្រធានគណៈកម្មការប្រ​យុទ្ធប្រឆាំង និងជំងឺ​កូវីដ១៩ ក្រុង តំណាងលោកអភិបាលក្រុង បាន​ដឹកនាំមន្ត្រីសាលាក្រុង យុវជន សសយក ក្រុង ក្រុម​ប្រឹក្សាសង្កាត់ និងក្រុម​ប្រជាការពារភូមិ ចុះផ្សព្វផ្សាយអំពីវិធីការ​ពារ ទប់ស្កាត់ការ​រីករាល​ដាលនៃ​ជំងឺកូវីដ១៩ ការ​ធ្វើអនាម័យសម្អាតខ្លួនប្រាណ ការ​លាង​សម្អាតដៃនឹងសាប៊ូ ការប្រើប្រាស់អាកុល ឬជឹល​តាមខ្លួនទុក​សម្អាតដៃ ការពាក់ម៉ាស់ និងមិនអោយប្រមូលផ្តុំពិសារគ្រឿងស្រវឹងជាដើម ដល់​អ្នក​លក់ដូរ និងប្រ​ជាពលរ​ដ្ឋមកលេងឆ្នេរទន្លេវ៉ៃគោ ស្ថិតនៅភូមិធ្លក និងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរ បានចាក់មីក្រូផ្សព្វផ្សា​យអំពីវិធានការណ៍ការពារ ទប់ស្កាត់ ការរីករាល​ដាលនៃជំ​ងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា របស់ក្រសួងសុខាភិបាល ដល់អ្នកលក់ដូរ និងបងប្អូ​នប្រជាព​លរដ្ឋដែល​មកលេងកំសាន្តនៅទីនេះបានយល់ដឹងបន្ថែមទៀត។
លើសពីនេះ លោកអភិបាលរងក្រុង បាន​បញ្ជាក់​ថា​ ករណី​ជម្ងឺ​ឆ្លង​កូវីដ​១៩​ នៅ​កម្ពុជាបច្ចុប្បន្ន​នេះ​​ មាន​ការ​កើត​ឡើង​ដោយ​សារ​ករណី​នាំ​ចូល​ពី​ខាងក្រៅ​ប្រទេស​ មិន​មែន​ផ្ទុះ​ឡើង​នៅ​ក្នុង​ស្រុក​ទេ​ ហើ​យសព្វថ្ងៃនេះជំងឺកូវីដ១៩ បានជាសះស្បើយចំនួន១២០នាក់ នៅសល់តែ​ចំនួន០២នាក់​ក្តី ក៏យើង​នៅ​តែបន្តការការពារ ប្រយុទ្ធប្រឆាំងបន្ថែមទៀត ព្រោះជំងឺនេះមិនទាន់មានថ្នាំព្យាបាលទេ ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​រក្សា​អនាម័យ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ជាពិសេស​ក្រោយពីបរិភោគហើយសូមថែរក្សាអនាម័យវេចខ្ចប់យកទៅចោល​នៅកន្លែងចោល​សំ​រាម​អោយ​បានត្រឹមត្រូវ ​​អ្នកអាចភ្លេចជំងឺកូវីដ​១៩ តែជំងឺកូវីដ១៩​មិនដែលភ្លេចអ្នកនោះឡើយ សូម​ចូលរួមការពារទាំងអស់គ្នា​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
524 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
103896 នាក់
ខែនេះ :
552778 នាក់
3 ខែនេះ :
1163319 នាក់
សរុប :
17805715 នាក់