ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក អោមចន្ថា អភិបាលរង ខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំ ដើម្បីកំណត់ព្រំប្រទល់ រវាង​ឃុំបត់ត្រង់​ និងសង្កាត់អូអំបិល
Fr,08 Mai 2020 (Time 04:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 518នាក់)


ខេត្តបន្ទាយមានជ័យ៖ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណមានព្រំប្រទល់ជាប់ក្នុងនោះក៏មាន ឃុំ និងសង្កាត់ជាប់គឺឃុំបត់ត្រង់ និងសង្កាត់អូរអំបិល ទាំងពីរឃុំ សង្កាត់​នេះពុំ​មានព្រំ​ខណ្ឌឲ្យ​បានជាក់​លាក់នោះទេ ទើបធ្វើឲ្យមានមន្ទិលការសង្ស័យរវាងប្រជាពលរដ្ឋទាំង២ ឃុំ សង្កាត់នេះ ជាយូរអ​ង្វែងណាស់​មកហើយដូច្នេះ ប្រធានឃុំ និងចៅសង្កាត់សំណើរចាត់ឲ្យមន្ត្រីបច្ចេកទេស សុរិយោដីចុះ​ជួយវាសវែង​កំណត់ព្រំប្រទល់រវាង ឃុំបត់ត្រង់ និងសង្កាត់អូរអំបិល ក្នុងស្រុកមង្គលបូរី និងក្រុងសិរី​សិភ័ណ ឲ្យបានជាក់លាក់ផង។

លុះនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ លោក អោម ចន្ថា អភិបាលរង ខេត្តបន្ទាយមានជ័យ ក៏​បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីរកដំណោះស្រាយបញ្ចប់ការកំណត់ព្រំប្រទល់រវាងឃុំ សង្កាត់ទាំង​២នេះ ដោយមា​នការចូលរួមពី​លោកណង វុទ្ធី នាយករងរដ្ឋបាលសា​លាខេត្ត លោកស្រី ធូ ណាគ្រី ចៅសង្កា​ត់អូរអំបិល លោកសៃឡៅ មេឃុំបត់ត្រង់ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ នៅសាលា​ឃុំបត់ត្រង់ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យផងដែរ។

ក្នុងកិច្ចជុំនោះយោង​តាមសំណូមពរ របស់ប្រជាពលរដ្ឋដែលមានដីស្រែ ស្ថិតនៅ​តំបន់ជាប់ព្រំ​ប្រ​ទល់រវាង ឃុំបត់ត្រង់ ស្រុកមង្គលបូរី និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានសំណូមពរឲ្យ មានកា​រវាស់វែងកំណត់ព្រំប្រទល់ឲ្យបានជាក់លាក់ ដើម្បីឲ្យពួកគាត់បាន​ជីកប្រឡាយយកទឹក​ស្រោចស្រពដំណាំស្រូវ និងកាយអាចម៍ដីចាក់ពង្រាបធ្វើជាផ្លូវធ្វើរដំ​ណើរ និងដឹកជញ្ជូនកសិផ​លរបស់ពួកគាត់ឲ្យបាន ស្រួលទៀតផង។

ក្នុងនោះលោកអោន ចន្ថា បានមានប្រសាសន៍ក្នុងអង្គប្រជុំថា យោងតាមសំណើរលេខ០៥៩​ចុះថ្ងៃទី ២ ខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបា​នចាត់តាំងឲ្យក្រុមការងារ ចំរុះថ្នាក់​ខេត្ត ដើម្បីសម្រួលត្រួតពិ​និត្យលើភាពមិន ច្បាស់លាស់នៃព្រំប្រទល់ ឃុំបត់ត្រង់ និង សង្កាត់​អូរអំបិល។

លោកបានបន្តទៀតថា ក្នុងការចុះវាស់វែងដីព្រំប្រទ​ល់ឲ្យបានជាក់លាក់នោះ ប្រជាពលរដ្ឋទាំង២ ឃុំ និងសង្កាត់ ត្រូវចេះសាមគ្គីសម្រប សម្រួលគ្នានៅតា​មព្រំដីរៀងៗខ្លួនចៀសវាងកើ​តរឿងទំនាស់ ហើយ​នៅពេលដែលមន្ត្រី​ជំនាញចុះវាស់ឲ្យត្រូវចេះរក្សាព្រំដី ឲ្យបានគង់វង្សព្រោះ​មន្ត្រីជំនាញមិន​អាចចុះវាស ជាលើ​កទី២ឲ្យបានទៀតឡើយ។

លោកបានបញ្ជាក់ទៀតថា យោងតាមប្រសាសន៍លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងៗរៀបចំដែន​ដីនគ​រូបនីយកម្មនិង សំណង់បានបង្ហាញទិដ្ឋភាពបញ្ហាលើព្រំប្រទល់ដីព្រោះវា មានសារសំខាន់​ណា​ស់​សម្រាប់​ប្រជាពលរដ្ឋ ត្រូវចេះ សាមគ្គី គ្នាចៀសវាង កុំឲ្យកើតមានទំនាស់​បញ្ហាព្រំដី ព្រំទល់ជា​ប់​គ្នា ត្រូវពិនិត្យឲ្យបានច្បាស់។

ក្នុងនោះលោកអោម ចន្ថា បានថ្លែងអំណគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួម ស្វែងយល់អំពី​ព្រំប្រទល់ដីរវាង ឃុំ និងសង្កាត់ជាប់ គ្នាដើម្បីរួមចំណែក នូវ​សុ​វត្តិភាព កាត់បន្ថយ​ទំនាស់ និងស្ថេ​ភាព​សង្គម និង ការ​អភិឌ្ឍន៍​សេដ្ឋកិច្ច​ឲ្យ កាន់តែ​ប្រសើ​ឡើង ស្របតាម​គោលនយោបាយ​របស់​ រាជ​រដ្ឋ​ភិ​បាល​ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦​នេះផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4378 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158717 នាក់
ខែនេះ :
554443 នាក់
3 ខែនេះ :
1171688 នាក់
សរុប :
17804574 នាក់