ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់​ឃាត់ខ្លួនជនសង្ស័យ១នា​ក់ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន
Do,07 Mai 2020 (Time 06:21 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 955នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្តតា​មការនាំរបស់លោកឧត្តមសេនីយ៍ទោ​  អ៊ុច​ សុខុន​ ស្នង​ការនៃស្នង​ការដ្ឋាននគបាលខេត្ត​បាត់ដំបង​ ក៏ដូច​ជាមតិណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​  ស្នងការរងផែន​ការងារគ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន កាលពីវេលាម៉ោង ២០និង១០នាទី​ ថ្ងៃ​ពុធ​ ១៥កើ​ត ខែពិសាខ ឆ្នាំជូតទោស័ក ព. ស.២៥៦៣ ត្រូវនឹងថ្ងៃទី​៦​ ខែឧសភា ឆ្នាំ២០២០​ កម្លាំង​នគរ​បាលការិយាល័យប្រឆាំងគ្រឿង ញៀននិងកម្លាំងអន្តរាគមន៍ប្រឆាំងគ្រឿងញៀន​នៃស្នងការដ្ឋាន ដែ​ល​មានលោកវរសេនីយ៍ទោ​ សុខ​ និមល​ ជានាយការិយាល័យ រួមសហការណ៍​ជាមួយកម្លាំង​នគរបា​ល​នៃអធិការដ្ឋាននគរបាលក្រុង​បាត់ដំបង ដែលមានលោកវរសេនី យ៍ ឯក​ ឆាង​ វណ្ណឆៃ​  ជាអធិការ​នគរបាលក្រុង​ បានចុះបង្ត្រាបករណីជួញដូរ​រក្សា​ទុកឬដឹកជញ្ជូន​ដោយខុសច្បាប់នូវ​សារធាតុញៀន​០១ករណីក្នុងបទល្មើសជាក់​ស្តែង ដោយឃាត់ខ្លួនជនសង្ស័យ១នាក់ នៅចំណុចភូមិ​វត្តលៀប​ សង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ុន​ សារិនកក្កដា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅ​ភូមិវត្តលៀប​ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង​ ខេត្តបា​ត់​ដំបង​។

វត្ថុតាងដែលដកហូតបានរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកក​ ICE​ចំនួន​០១ថង់​ ទម្ងន់១០០,១៨ក្រាម
២-អាវុធខ្លីចំនួន០១ដើមប្រើ​ហ្កាស់បាញ់គ្រាប់កង់
៣-ទូរស័ព្ទដៃចំ​នួន​០១គ្រឿង
៤-សៀវភៅបញ្ជីសម្រាប់ទូទាត់​ចំនួន០១
៥-ដែកកេះចំនួន០២ជាសម្ភារ:សម្រាប់ជក់គ្រឿងញៀន។ 

ក្រោយពីឃាត់ខ្លួនការិយាល័យជំនាញបានធ្វើការសាកសួរ​ ស្រាវជ្រាវនិងរៀបចំបញ្ជូនទៅតុលាការ ដេីម្បី​ចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4450 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158789 នាក់
ខែនេះ :
554515 នាក់
3 ខែនេះ :
1171760 នាក់
សរុប :
17804646 នាក់