ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
វីវរធំហើយ គ្រួសារលោកយន់ យ៉ុង បង្កើតអំ​ពើពុករលួយក្នុងម​ន្ទីរអប់រំ​ខេត្តតាកែវ
Fr,08 Mai 2020 (Time 10:42 )
ដោយ ៖ ឆន្ទៈកូនខ្មែរ​ (ចំនួនអ្នកអាន: 482នាក់)


ខេត្តតាកែវ៖យោងតាមប្រភពព័ត៌មានពីមន្ត្រីមួយចំនួន​នៅក្នុងមន្ទីរអប់រំខេត្ត​បានឲ្យដឹងថា មានមន្ត្រី​អប់រំ​យុវជននិងកីឡាខេត្ត​តាកែវពីររូប បានកេងប្រវ័ញលុយរដ្ឋ​ ដោយអំពើពុករលួយ និងបង្កើត​ក្រុមបក្ខពួកដើម្បីប្រ​យោជន៍​របស់ខ្លួន មិនខ្វល់អំពីកា​របាត់បង់នៃថវិកាជាតិក្នុងក្រសួងអប់រំ យុវជននិ​ងកីឡានោះទេប្រភ​ពច្បាស់ការណ៍បានឲ្យដឹ​ងថាបុគ្គលពីររូបមានឈ្មោះដូចខាងក្រោមៈ
1/ ឈ្មោះ ផូ កែវរស្មី ប្រធានការិ.គណនេយ្យ បានផ្សំគំនិតជាមួយឈ្មោះ យន់ យ៉ុង លួចធ្វើផែន​ការទូ​ទាត់លុយបេសកកម្មឲ្យឈ្មោះ នុត សុគន្ធារី ជាប្រពន្ធខ្លួន!។

គូរបញ្ជាក់ផងដែ​រថា នៅខែមិថុនាឆ្នាំ២០១៩ បុគ្គលឈ្មោះយន់ យ៉ុង និងនុត សុគន្អារីមា​នផែនការ​បេសកកម្មក្នុង​ការិយាល័យមធ្យម​សិក្សាទូទាត់ប្រាក់ នៅឯការិយាល័យផ្សេងទៅវិញ បើតាមផែន​ការចុះក្នុង​បញ្ជីវត្តមាន(ត្រូវគ្នា)តែចំ​ពោះការទូទាត់លុយ​ផែនការមានការទូទាត់​ប្រាក់បេសក​កម្ម​ខុសកា​រិយាល័យ។

គួរបញ្ជាក់ផងដែរថា ប្រាក់បេសកកម្មចំពោះអនុប្រធានការិយាល័យ៨​ម៉ឺនរៀលក្នុងមួយថ្ងៃស្មើ១ លើក​នេះបើគិតក្នុងកា​រចុះបេសកកម្មក្នុងខេត្តរីឯមន្ត្រីវិញចុះបេសកកម្មមានលុយកំណត់ក្នុងរដ្ឋ ៥៦០០០រៀលក្នុងមួយថ្ងៃស្មើ១លើក។

ចំពោះលោកយន់ យ៉ុង អនុប្រធា​នការិយាល័យម​ធ្យម​សិក្សាចំ​ណេះទូទៅនៅក្នុងខែមិថុនាបែកជាសរុបទឹកប្រាក់ពេលចុះបេសកម្មរហូតទៅដល់១៤៤០០០០រៀល​(មួយលាន​សែសិបបួនម៉ឺនរៀល)ក្នុងខែមិថុនាឆ្នាំ២០១៩​ប្រាក់ដែល​លោតចូលក្នុងគណ​នេយ្យលោក យន់ យ៉ុង ពេលបេទីមួយ​នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩​ចំនួនទឹកប្រាក់ ៧២០.០០០.​០០បេស​កកម្មលើកទី២ លោតចូលក្នុងគណនេយ្យថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩​សរុប៧២០.០​០០.០០​នេះបញ្ជាក់ថា ជាភាពមិនប្រក្រតីរបស់លោកយន់ យ៉ុង អនុប្រធានកា​រិយាល័យមធ្យ​មសិក្សា​ចំណេះ​ទូទៅកំពុង​កាត់ប៉េងថវិកាជាតិបាន​យ៉ាងរលូនដែលមានបក្ខពួកជានិយម​ចំពោះ​នុត សុគន្ធារី វិញ​ជាមន្ត្រី​បានចុះ​បេសកកម្មក្នុងខែមិថុនា ឆ្នាំ២០១៩ សរុបទឹកប្រាក់​១២៨០០០០១០​ខែចំនួន១១២​៨០០០០រៀល​មិនតែប៉ុណ្ណោះឈ្មោះ ផូ កែវរស្មី បានប្រើប្រាស់តួនាទីគៀបសង្កត់ បង្កើតជាក្រុម បក្ខពួក ប្រើសំដីមិនសមរម្យលើបុគ្គលិកអប់រំក្នុងខេត្តតាកែវ។

2/ឈ្មោះ យន់ យ៉ុង អនុប្រធានការិ.មធ្យម បានលួចយកប្រធាន​វិញ្ញាសាប្រឡងថ្នាក់ពីរភាសាទៅ​ឲ្យបេក្ខជន​(សម័យប្រឡង២២ កក្កដា ២០១៩)ពេលនោះលោក ពុធ ផល្លា ប្រធាន​ការិ.នាយកដ្ឋា​នហិរញ្ញវត្ថុ បាន​ចាប់ផ្ទាល់និងបានប្រគល់រក្សាទុកវិញ​។

ឈ្មោះ យន់ យ៉ុង នេះបានផ្សំគំ​និតជាមួយឈ្មោះ ផូ កែវរស្មី លួចធ្វើផែនការទូ​ទាត់លុយបេស​កកម្ម​យ​កខ្លួនឯង ទាក់ទងរឿងរ៉ាវខាងលើ​សូមឯកឧត្ដមរដ្ឋមន្ត្រី​ក្រសួងអប់រំយុវជន​កីឡា និងឯកឧត្តម ឱម យិនទៀង អង្គភាពប្រឆាំងអំពើពុករលួយ​ជាពិសេស​ឯកឧត្តមអភិបាលខេត្តតាកែវ មេត្តាជួយចុះ​ស្រាវ​ជ្រាវករណីរឿងរ៉ា​វអំពើពុករលួយកឹបកេងថវិកាជាតិខាងលើផងទាន់!។ពាក់ព័ន្ធ​បញ្ហាអំពើពុករ​លួយជាប្រពន្ធ័​គ្រួសារ និងបក្សពួក អង្គ​ភាពសារព័ត៌មាន យើងមិនអាចសុំកា​របំភ្លឺពីប្រធាន​មន្ទីរអប់រំ​ខេត្តតាកែវ​បានទេនៅពេលនេះ​ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1100 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104472 នាក់
ខែនេះ :
553354 នាក់
3 ខែនេះ :
1163895 នាក់
សរុប :
17806291 នាក់