ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាក​បាតក្រ​ហមកម្ពុជា ខេត្តព្រះវិហារ នាំយកអំណោ​យ​មនុស្សធម៌ ចែកជូន​ពលរដ្ឋក្រីក្រ ចាស់​ជរា​គ្មានទីពឹង និងជនពិការចំនួន​៥០គ្រួសារ នៅស្រុករវៀង
Mi,06 Mai 2020 (Time 02:53 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 624នាក់)


ខេត្តព្រះវិហារ៖ឯកឧត្តម ប្រាក់ ​សុវណ្ណ ប្រធាន​គណ:កម្មាធិ​ការសាខាកាកបាទ ក្រហមកម្ពុជា ខេត្ត​ព្រះវិហារ និង​ក្រុមការងា​រ កាលពីព្រឹក​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បាននាំយកអំណោយ​មនុស្សធម៌ ផ្តល់ជូនប្រជាពល​រដ្ឋមានជីវ​ភាពខ្វះខាត ចាស់​ជរាគ្មានទីពឹង ជនពិការ សរុបចំនួន៥០គ្រួសារ និងបា​ននាំ​យកសម្ភារ និងថវិកាមួយ​ចំនួន​ប្រគេនជូនព្រះសង្ឃចំនួន២វត្ត ក្នុងស្រុករវៀង ​ខេត្តព្រះវិហារ ផងដែរ។

នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះ​វិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា ដែលសម្តេច​តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពល រដ្ឋជានិច្ច " ពោលគឺ​ទីណា​មាន​ការលំបាក ទីនោះមានកាក​បាទក្រហមកម្ពុជា" ។
ទន្ទឹមនោះ​ឯកឧត្តមក៏​បានផ្តាំផ្ញើសុំឱ្យថែរទាំ​សុខភាពត្រូវមានអនាម័យ ជាប់ជាប្រចាំ ក្នុងការចូ​លរួមទ​ប់ស្កាត់​ការរីករាលដាលមេរោគកូវីដ១៩ផងដែរ។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន​អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន២០,០០០រៀល ។ចំណែកគ្រួសារអត្ថិភាព១០គ្រួសារថែមសារុង១ភួយ១ ក្រមា១ មុង​១ និងថវិកា​២០០,០០០រៀល។
ប្រគេនព្រះសង្ឃចំនួន២វត្ត ក្នុងមួយវត្ត មី២កេសធំ ទឹកក្រូច២កេស ទឹកសុទ្ធ២កេស ថវិកាចំនួន​២០​០,០០០រៀល។ដោយឡែកឯកឧត្តម ប្រាក់ សុវណ្ណ ចូលរួមបច្ច័យកសាងវត្តក្នុងឃុំរីករាយ ចំនួន៥០​០ដុល្លារ អភិបាលស្រុក១០០ដុល្លារនិងប្រគល់ជូនអនុសាខាស្រុក អាកុល៥លីត្រ ម៉ាស់ចំនួន៨ដុំ​ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
884 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104256 នាក់
ខែនេះ :
553138 នាក់
3 ខែនេះ :
1163679 នាក់
សរុប :
17806075 នាក់