ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់​ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន
Mi,06 Mai 2020 (Time 02:02 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 390នាក់)


ខេត្តបាត់ដំបង៖ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំង​ការិយាល័យប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំងអន្តរាគមន៍​ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគ​របាលខេត្តបាត់ដំបង ចុះបង្ក្រាបនិង​ឃាត់ខ្លួន ក្នុងករណីជួញដូរដោយ​ខុសច្បាប់នូវ​សារធាតុញៀន។

លោកវរសេនីយ៍ទោ​ សុខ និមល នាយការិយាល័យ​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគ​របាល​ខេត្ត​បាត់ដំបងបានឱ្យ​ដឹងថា នៅក្នុងកិច្ចចុះ​ប្រតិបត្តិការណ៍​ខាងលើនេះ បាន​ធ្វើឡើងកាលពី​វេលា​ម៉ោង១១និង៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០​២០ នៅចំណុចភូមិរំចេក១ សង្កាត់រតនៈ ក្រុងបា​ត់ដំបង។

លោកបន្តថា ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការខាងលើនេះដែរ ក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចជំ​នាញបាន​ធ្វើការចា​ប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១-​​ឈ្មោះ ហម ចិត្រា ភេទប្រុស អាយុ៣៤ឆ្នាំ មា​នទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង
២-ឈ្មោះ គុជ មាលា ហៅ ធំ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលតាឯក​ សង្កាត់ទួលតាឯក ក្រុង​បាត់ដំបង។

ក្រោយធ្វើការឃាត់ខ្លួន​ជនសង្ស័យខា​ងលើ សមត្ថកិច្ចជំនាញបានធ្វើកា​រដកហូតវត្ថុតាងរួមមានៈ
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៥ថង់ ទម្ងន់១២២,៧៨ក្រាម
-ទូរស័ព្ទ​ដៃចំនួន០២គ្រឿង
​-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន​លក់ចំនួន០១គ្រឿង
-កាបូបដាក់លុយចំនួន០​១ រួមជាមួយសម្ភារៈសម្រាប់​រំលែកច្រក​ថ្នាំញៀន​លក់មួយចំនួនទៀតផងដែរ ។
ក្រោយធ្វើការឃាត់ខ្លួនយ​កមកសាកសួរជនសង្ស័យរួមនិងវត្ថុតាង ត្រូវបាន​កម្លាំងការិយាល័យ​ជំនាញ​បាននឹង​កំពុងរៀបចំសំណុំរឿង​បញ្ជូនបន្តទៅកាន់តុលាការ ដើម្បីចាត់ការតា​មនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4534 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158873 នាក់
ខែនេះ :
554599 នាក់
3 ខែនេះ :
1171844 នាក់
សរុប :
17804730 នាក់