ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ​អញ្ជើញអុ​ជធូបគោរ​ពវិញ្ញាណ​ក្ខន្ធ សពអ្នក​ឧកញ៉ា ព្រឹទ្ធមហា​ឧបាសិកាធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី
Di,05 Mai 2020 (Time 07:54 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 468នាក់)


រាជធានីភ្នំពេញ៖នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌​មាន អមដំណើរ​ដោយមន្ត្រីជាន់ខ្ពស់ អញ្ជើញ​អុជធូប​គោរពវិញ្ញា​ណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងចូលរួមរំលែកមរ​ណទុក្ខជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ​។

ក្នុងឱកាសអញ្ជើញ​អុជធូបគោរពវិញ្ញាណក្ខន្ធនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌​មាន បានសម្តែងនូវសមានចិត្តក្តុកក្តួល និង​សោកស្តាយឥតឧបមា ចំពោះមរណភា​ពរបស់អ្នក​ឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន និងជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលម​រណភាព​កាលពី​ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង​១២នាទីទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ​។

មរណ​ភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់នូវមាតា មាតា​ក្មេក ជីដូន ​ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត ដែលបា​នបីបាច់ថ្នាក់ថ្នម​ថែរក្សា និងផ្គត់ផ្គង់គ្រប់បែប​យ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូ​នចៅ បានក្លាយជាពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាមនុញ្ញផល មិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

បច្ចុប្បន្ន​សពអ្នក​ឧកញ៉ាព្រឹទ្ធម​ហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានតម្កល់ធ្វើ​បុណ្យនៅផ្ទះ​សម្តេចតេជោនា​យករដ្ឋមន្ត្រីនៅក្បែរវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4995 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159334 នាក់
ខែនេះ :
555060 នាក់
3 ខែនេះ :
1172305 នាក់
សរុប :
17805306 នាក់