ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ​នៃការអនុវត្តការងារ របស់​គណៈកម្មាធិ​ការគ​ណបក្សប្រជាជនកម្ពុជា​ ខេត្តស្វាយរៀង ប្រចាំខែឧសភា និងលើកទិសដៅ​អនុវត្ត​បន្ត
Sa,30 Mai 2020 (Time 03:12 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 422នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧ​សភា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គ​ហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ គណៈ​កម្មាធិការកណ្តា​លគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង បាន​អញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផលនៃការអនុវត្តការងារ របស់គណៈកម្មាធិ​ការគណបក្សប្រ​ជាជនកម្ពុជា​ខេត្តស្វាយរៀង ប្រចាំខែឧសភា និងលើកទិសដៅ​អនុវត្តបន្ត នៅខេត្តស្វាយរៀង។

លោកជំទាវ ម៉ែន សំអនក៏ បានបញ្ជាក់ជូនអង្គប្រជុំ ដែលបានផ្តោតជាសំខាន់ពីសភាពការណ៍ នៃភូ​មិ​សា​ស្ត្រនយោបាយ អន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកសាងបក្ស ព្រមទាំងបានដាក់​ចេញ​លំអិត នូវទិសដៅ និងភារកិច្ចរបស់គណបក្ស សម្រាប់អនុវត្តនៅខែបន្ទាប់។

ជាងនេះទៅទៀត​លោកជំទាវបានមានប្រសាសន៍ថា កម្ពុជាក៏ត្រូវ​បានអង្គការ​សុខភាពពិភព​លោក​ទទួល​ស្គាល់អំពីចំណាត់​ការរបស់រដ្ឋាភិ​បាលកម្ពុជា ក្រោម​ការដឹកនាំ ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបាន​តាំង​ឲ្យក្រុម​ការងារ​ចុះជួបផ្ទាល់ដល់ មូលដ្ឋាន ដោយមិ​នទុក្ខ​ឲ្យអ្នក​ណាស្លាប់​ដោយសារអត់អារហារនោះទេ។

លោកជំទាវក៏បានសំណូមពរ៖
១.ត្រូវពង្រឹង​អំពីការងារត្រៀមបោះឆ្នោត និងកាពិនិត្យបញ្ជី​ឈ្មោះបោះឆ្នោត។
២.ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង និងត្រៀមធ្វើបច្ចុបន្នភាពសមាជិកបក្ស។
៣.ត្រូវរួមគ្នា​ថែរក្សាអនាម័យ និងរក្សាគម្លាតរស់នៅដដែល ដើម្បីបង្ការ ទប់ស្កាត់នឹ​ងមេរោគ​កូវីដ១៩។
៤.ស្នើ​រឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយ​រៀងត្រូវយកចិត្តទុក្ខដាក់​លើការងារក​សិកម្ម និងជម្រុញការ​ដាំដុះ បន្លែបង្ការ ។ល។
៥. ត្រូវកោរពច្បាប់ចរាចរ​ណ៍ផ្លូវគោគ និងរក្សាឲ្យបា​ននូវភូមិ ឃុំ មានសុវត្ថិភាព។

លោកជំទាវក៏បានថ្លែងអគុណដល់ថ្នាក់ដឹកនាំ​ខេត្តស្វាយរៀង និងគ្រប់ស្ថាប័នទាំងអស់បា​នចូលរួម​ក្នុ​ងការបង្ការ​ទប់ស្កាត់ នឹងមេរោគកូវីដ១៩ និងការធ្វើចត្តាឡីស័កជាដើម ស្របពេលដែ​លពិភពលោក​កំពុងតែមានអ្នកស្លាប់ អ្នកឆ្លងជាបន្តបន្ទាប់ ក្នុងកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ។ជាមួយគ្នានេះ លោក​ជំទាវកិត្តិសង្គ​ហបណ្ឌិត ម៉ែន សំអន ក៏ថ្លែងអគុណចំពោះ សប្បុរសជនដែល​បានចូលផ្តល់​ជាស្បៀង ម៉ាស់ អាកុល ទឹកលាងដៃ រំងាប់មេរោគក្នុងការចូលរួមទប់ស្កាត់ជម្ងឺ រាតត្បាត កូវីដ១៩ ពិសេស​លោកជំទាវ ហ៊ុន ម៉ាណា ប្រធានមូល​និធិ ផ្ទះទេវតា ដែលតែងតែផ្ដល់នូវផ្ទះទេវតា ដល់ប្រជា​ពលរដ្ឋក្រីជួបកា​រលំបាករនៅមូលដ្ឋានខេត្តស្វាយរៀង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4079 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
39806 នាក់
ខែនេះ :
419141 នាក់
3 ខែនេះ :
1107250 នាក់
សរុប :
17876527 នាក់