ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចក្រឡាហោម ស ខេង នា​យ​ករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីចូល​កាន់​មុខតំណែងអភិបាល អភិបា​លរងខេត្តកែប
Sa,30 Mai 2020 (Time 02:44 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 459នាក់)


ខេត្តកែប៖នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំធំ​សាលាខេត្តកែបមានរៀបចំពិធី​ ប្រ​កាស​ចូលកាន់មុខ​តំណែងអភិបាល អភិបាលរង​ខេត្តកែប ក្រោម​អធិបតីភាព​សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ពិធីនេះបានធ្វើឡើកបន្ទាប់ពី​ សម្តេចព្រះ​នរោត្តម​ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាច​ក្រ​កម្ពុជា បានចេញព្រះរាជក្រឹត្យត្រា​ស់បង្គាប់តែងតាំង ឯកឧត្តម សោម ពិសិដ្ឋ ជាអភិបាល នៃគណៈ​អភិបាល​ខេត្តកែប ជំនួសឯកឧត្តម កែន សត្ថា អភិបាល​ខេត្ត ត្រូវបាន​ចប់អាណត្តិក្នុង​រយៈពេល៨​ឆ្នាំពេញ តាមប្បញ្ញាត្តិច្បាប់​កំណត់ និងត្រូវតែងតាំ​ងជារដ្ឋលេខាធិការទីស្តីការ​គណៈរដ្ឋមន្រ្តី។

ក្នុងនោះលោក វ៉ៅ សុខា អតីតប្រធា​នមន្ទីររៀបចំដែនដី នគរូបនីយ​កម្ម សុរិយោដី និងសំណង់ ត្រូវ​បានប្រមុខរាជរដ្ឋាភិបាល ប្រកាសតែង​តាំងជា​អភិបាលរង នៃគណ​អភិបាលខេត្តកែ​ប។

ថ្លែងក្នុងពីធីប្រកាសចូលកាន់តំ​ណែងនេះ សម្តេចក្រឡាហោម បានថ្លែងថា ក្នុងនាម​ជាថ្នាក់ដឹក​នាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តអោយល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា៖ទប់ស្កាត់ និងបង្ការ​ការរីករាលដាល នៃជំងឺកូវីដ១៩ ឲ្យបានល្អ​តាមរយៈ​កាផ្សព្វផ្សាយវិធានកា​ររបស់ក្រសួង​សុខាភិបាល។ត្រូវពិនិ​ត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រ​ជាពលរដ្ឋអោ​យបានត្រឹម​ត្រូវនិងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបអោយបានបញ្ហាគ្រឿងញៀន។

ត្រូវជម្រុញការរៀបចំ និងតា​មដានការអនុវត្តន៍ផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគ និងផែនការស​កម្មភាពរ​បស់ឃុំសង្កាត់ ក្រុង ស្រុក និងខេត្តអោយបានល្អ។

ជាមួយគ្នានោះដែរ​សម្តេចក្រឡាហោម បានសូមណូមពរក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំង​ទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹ​ក​នាំ និងកសាងខេត្ត ឲ្យទទួលបានជោគជ័យថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3394 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
39121 នាក់
ខែនេះ :
418456 នាក់
3 ខែនេះ :
1106565 នាក់
សរុប :
17875842 នាក់