ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គ្រួសា​រជួបការ​លំបាក ជនងាយរងគ្រោះ នៅក្នុងស្រុកចំការលើ ទទួលអំណោយមនុស្សធម៌ របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ពីសាខាកាកបាទក្រហម​ខេត្តកំពង់ចាម
Sa,30 Mai 2020 (Time 02:15 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 482នាក់)


ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋជួបការលំ​បាក ជនងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការភាព ស្រ្តីមេ​ម៉ាយ មានកូនច្រើន អ្នកជំងឺរាំរ៉ៃ ចំនួន៦០គ្រួសារ នៅក្នុងស្រុកចំការលើ ទទួល​អំណោយ​មនុ​ស្សធម៌ របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ពីសា​ខាកាក​បាទក្រហម​ខេត្តកំពង់ចាម ដែ​ល​ដឹកនាំ​ដោយឯកឧត្តម អ៊ុន ចាន់ដា គណៈ​កម្មាធិកា​រសាខាកាក​បាទ​ក្រហមខេត្តកំពង់ចាម និង​ជាអភិ​បាល នៃគណៈអ​ភិបាលខេត្ត ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹ​ក្សាខេត្ត លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍។​

ពិធីចែកអំណោយនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដោយមានការ​អញ្ជើញ​ចូលរួមពី​សំណាក់ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិកា​រសាខាកាកបាទ​ក្រហ​មខេត្ត និង​អនុសាខាស្រុក និងអាជ្ញាធរមូលដ្ឋានស្រុកចំការលើផងដែរ។ចំពោះអំណោយ​ដែលត្រូវ​ចែកជូន ​ក្នុង១គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ ត្រីខកំប៉ុង ០១យួរ ម៉ាស់០៥បន្ទះ អាវយឺត០២ ថវិកាចំនួន២ម៉ឺនរៀលផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធាន​កិត្តិយសសាខា ជាពិសេ​សសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រហ​មកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានសេចក្ដីបារម្ភ និងគិតគូរអំពីសុខទុក្ខ ការលំបាករ​បស់ប្រជា​ពលរដ្ឋគ្រប់ៗរូប និងក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈ ដោយមិន​រើសអើងឡើយ។

យ៉ាងណាម៉ិញ ​ពេលនេះ សម្ដេច​បានចាត់ឲ្យតំណាងចុះជួយអន្តរាគមន៍ ដោះស្រាយ​ការលំបាក​របស់បងប្អូនយើង បានទាន់ពេ​លវេលា ស្រ​បតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកា​កបាទក្រហ​មកម្ពុជា» ទៅដល់ជានិច្ច។

ឯកឧត្តមប្រធានគណៈកម្មការ បានក្រើនរំឮ​កដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយក​ចិត្តទុកដាក់ ប្រុង​ប្រយ័ត្នខ្ពស់ ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងជម្ងឺកូវីដ ១៩ ដោយ​មិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ។ដូច្នេះ ត្រូវចូលរួមថែទាំសុខភាព តាមរយៈ​វិធាន​ការអនាម័យស្អាត៣យ៉ាង ការរក្សាគម្លាតសុវត្ថិភាព ពិសេស ការអនុវត្តខ្ជាប់ខ្ជួនតាមសារអប់រំនានា របស់ក្រសួង​សុខាភិបាល គឺជាកត្តាចាំបាច់ ដែលត្រូវប្រតិបត្តិឲ្យបានជាប្រចាំ ដើម្បី ជៀសផុតពី​ការឆ្លង នៃជម្ងឺ ដ៏កាចសាហាវមួយនេះទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3958 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
39685 នាក់
ខែនេះ :
419020 នាក់
3 ខែនេះ :
1107129 នាក់
សរុប :
17876406 នាក់