ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋងាយរងគ្រោះចំនួន១៥៤គ្រួសារ រស់នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ទទួលអំណោយមនុ​ស្សធម៌ ពីសាខាកាកបា​ទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង
Fr,29 Mai 2020 (Time 07:02 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 471នាក់)


ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧ​សភា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធា​នគណៈកម្មាធិ​ការសាខាកាកបាទក្រហម​កម្ពុជា​ខេត្តស្ទឹងត្រែង អមដំណើរដោយ ឯកឧត្ដម លោកជំទាវ លោក លោ​កស្រី អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិ​បត្តិ​សាខា អនុសាខាស្រុកថាឡា​បរិវ៉ាត់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ អញ្ជើញ​ជួបសំណេះសំ​ណាលសួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌​របស់​កាក​បាទក្រហមកម្ពុជា ផ្តល់ជូនប្រជា​ពលរដ្ឋងាយរងគ្រោះ ដែលជា​គ្រួសា​រក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេ​ម៉ាយគ្មានទីពឹងចំនួន១៥៤គ្រួសារ ក្នុងមួយគ្រួសារទ​ទួល​បានអង្ករចំនួន៣០គីឡូក្រាម ត្រីខ​១យួរ មី១កេះ និងឃិតមួយ(មានមុង១ ភួយ១ ក្រម៉ា១ សារុង១ និងអាវយឺត១) ទៅជូនប្រជា​ពលរដ្ឋជួប​ការលំបាកខ្វះខាតក្នុងឃុំចំនួន២ គឺឃុំអូរស្វាយ និង​ឃុំកោះ​ស្នែង ស្រុកបុរីអូរ​ស្វាយសែ​នជ័យ ខេត្តស្ទឹងត្រែង។

នាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំមកនូវប្រ​សាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ស​ម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គម​ហាសេ​នាបតី​តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកា​លសម្តេច​តែងតែគិតគូរ​ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ​ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌​សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនោះឯកឧត្តម ម៉ុម សារឿន បានសំណូមពរដ​ល់បងប្អូនប្រជាព​លរដ្ឋទាំងអស់ត្រូវយ​កចិត្ត​ទុកដាក់ថែ​ទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បី​ការ​ពា​រឲ្យបាន​នៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ក្នុងពិភពលោក​យើងនេះ។ជាមួយគ្នានេះដែរ ឯកឧត្តម បានជំរុញឲ្យពុ​កម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុក​ដាក់ក្នុងការបង្ក​បង្កើនផល នៅរដូវវស្សានេះឲ្យបានទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3370 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
39097 នាក់
ខែនេះ :
418432 នាក់
3 ខែនេះ :
1106541 នាក់
សរុប :
17875818 នាក់