ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំ​សួនកំសាន្ត​ឆ្នេរអូរត្រេះ​២
Di,26 Mai 2020 (Time 07:52 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 448នាក់)


ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល​ខេត្តព្រះសីហនុ បានធ្វើការណែ​នាំ​ដល់​ក្រុមហ៊ុន អូរត្រេះ មេនេចមេន បន្ត​សិក្សា​ឆ្នេរសមុទ្រ​ចាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដ​ល់ចុង​ឆ្នេរ​ជំទាវម៉ៅ មានប្រវែង ប្រមាណ១៥គីឡូម៉ែត្រ ដើម្បីកែ​លម្អឆ្នេរ​សមុទ្ររប​ស់យើង​ជាលំហរ​សាធារ​ណ: បំរើឱ្យសាធារណ:ជន កាលណាយើង​បាត់បង់ឆ្នេរ នោះយើង​នឹងបាត់បង់​ភ្ញៀវទេសចរ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ណែនាំបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីកា​ររៀបចំ​សួនកំសាន្តឆ្នេរអូរត្រេះ២ រសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបា​លទទួ​ល​បន្ទុក​អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រ​ធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនផងដែរ។​

នាឱកាសនោះឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ការសិក្សារៀបចំឆ្នេរ​សមុទ្រតាម​គំរូប្លង់​រៀប​រយ ​ដោយសិក្សា​ប្លង់មេឱ្យបានទូលំទូលាយ ដោយរៀប​ចំ​ឆ្នេរថ្ម ឆ្នេរខ្សាច់ ពិសេស​ទៀតរៀបចំឱ្យ​មាន​សត្វលម្អ មានដូចជា សត្វក្ងោក សត្វកំប្រុក ឬសត្វ​ផ្សេងៗ​ទៀតជា​ការទាក់​ទាញ​ភ្ញៀវ​ទេសចរ​បន្ថែ​ម​ទៀត។ឆ្នេរសមុទ្រ​របស់យើងមិន​អនុញ្ញាតិឱ្យមានការរៀបចំ​ដាក់តុ ឬកន្ទេល​នៅលើឆ្នេរខ្សាច់​យកលុយនោះទេ ដោយទុកឆ្នេរសមុទ្ររ​បស់យើង​ជាឆ្នេរលំហ​សាធារណ: សម្រាប់យើងទាំងអស់គ្នា ក៏ប៉ុន្តែ​យើងត្រូវចូលរួមថែរក្សាបរិស្ថាន សោភណ្ឌភាពឆ្នេរទាំងអស់គ្នា ត្រូវវេចខ្ចប់​សំរាមដាក់​ក្នុងធុង​ដែល​រដ្ឋបាលក្រុង ខេត្តរៀបចំនៅតាមតំបន់ឆ្នេរ។

ទន្ទឹមនោះដែរលោក ម៉ាត់ លី អ្នកគ្រប់គ្រងក្រុមហ៊ុន អូរត្រេះ មេនេចមេន បានធ្វើបទបង្ហាញ ស្តីពីគ​ម្រោងអភិវឌ្ឃន៍តំបន់ឆ្នេរអូរត្រេះ២ ប្រវែង១,៧៤៦ម៉ែត្រ ដើម្បីចូលរួម​អភិវឌ្ឍបង្កើន​សោភណ្ឌ​ភាពទា​ក់ទាញទេសចរណ៍ និងឆ្នេរសាធារណ: ការការពារបរិស្ថានសណ្តាប់ធ្នាប់ អនាម័យល្អ ជួយលើក​កម្ពស់​សេវាកម្ម និងផលិតផលទេសចរណ៍ប្រកបដោយចិរភាពឱ្យមានវិសាលភាព មានដូចជា៖
១.ក្រាលការ៉ូឡាកន្លែងចតរថយន្ត
២.រៀបចំកែលំអរសួនច្បារ និងដាំដើមឈើឡើងវិញ
៣.ក្រាលការ៉ូឡាសំរាប់ផ្លូវថ្មើជើង
៤.តំឡើងបង់អង្គុយលេង
៥.សាងសង់បន្ទប់ទឹកថ្មី
៦.រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់
៧.រៀបចំកន្លែងហាត់ប្រាណបែបធម្មជាតិ
៨.រៀបចំសួនកុមារ
៩.ឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4115 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
39842 នាក់
ខែនេះ :
419177 នាក់
3 ខែនេះ :
1107286 នាក់
សរុប :
17876563 នាក់