ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ទៅសាកសួរ​ពាក់ព័ន្ធនិងករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុស​ច្បាប់ មានស្ថានទម្ងន់ទោស ប្រព្រឹត្តិកាល​ពីអំឡុងខែ​មីនា
Di,26 Mai 2020 (Time 07:38 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 436នាក់)


ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួនជ​នសង្ស័យចំនួន​០៤នាក់ វេលាម៉ោង ១៦និង១៥​នាទី ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោ​យផ្លូវជាតិលេខ៦ ត្រង់ចំណុ​ចភូមិកំពង់ក្តី២ ឃុំគោក​ធ្លក​ក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បញ្ជូនមក​សាកសួរ​ពាក់​ព័ន្ធ​និង​ករណីចាប់ឃុំឃាំង និងបង្ខាំង​ដោយ​ខុសច្បាប់​មានស្ថានទម្ងន់ទោស ប្រព្រឹត្តិកាល​ពីអំឡុងខែមីនា ឆ្នាំ២០​២០ នៅចំណុចផ្ទះ​វីឡាជួល ភូមិគ្រួស ​សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត​សៀមរាប។នេះបើយោងតាមផេក ការិយាល័យ​ផ្សព្វផ្សាយ​តាមបណ្តាញសង្គម។

ប្រភពដដែលបន្តថា ជនសង្ស័យទាំង០៤នាក់រួមមាន​៖
ទី១-​ឈ្មោះ TAN CHOUN CHEAT ភេទប្រុស កើតថ្ងៃទី០៣-០៩-១៩៩៩ ជនជាតិម៉ាឡេស៊ី មិន​មាន​លិខិ​តឆ្លង​ដែនជាប់ខ្លួន មុខរបរបុគ្គលិកក្រុមហ៊ុនចងការប្រាក់ ហ្វូឡុងវ័ង ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ LING WEIKIAN ភេទប្រុស កើតថ្ងៃទី០៥-០៨-១៩៨៨ ជនជាតិម៉ាឡេស៊ី មិនមានលិខិត​ឆ្លងដែនជាប់ខ្លួន មុខរបរបុគ្គលិកក្រុមហ៊ុនចងការប្រាក់ ហ្វូឡុងវ័ង ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ។
ទី៣-ឈ្មោះ TAN KAS CHIM ភេទប្រុស កើតថ្ងៃទី២៥-១១-១៩៩៩ ជនជាតិម៉ាឡេស៊ី មិនមាន​លិខិត​ឆ្លង​ដែន​ជាប់ខ្លួន មុខរបរ បុគ្គលិកក្រុមហ៊ុនចងការប្រាក់ហ្វូឡុងវ័ង ស្នាក់នៅខណ្ឌច្បារអំពៅ រាជធា​នីភ្នំពេញ។ទី៤-ឈ្មោះអេល ពូសស្តាន ភេទប្រុស កើតថ្ងៃទី០៣-០៨-១៩៩៣ ជនជាតិខ្មែរ មុខរប​រអ្នក​បកប្រែ ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះ​ឈ្មោះ NG TECK WEE ភេទប្រុស កើតថ្ងៃទី២១-១១-១៩៩៣ ជនជាតិម៉ាឡេស៊ី ។
ជនសង្ស័យទាំង០៤នាក់ខាងលើនេះត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសា​លាដំបូង​ខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួន​បណ្តោះ​អាសន្ននៅស្នងកា​រដ្ឋាននគរបាលខេត្តសៀមរាប ដើម្បី​បន្ត​ការសាក​សួរនិងរៀ​បចំកសាងសំណុំរឿង បញ្ជូនទៅសាលា​ដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6119 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
39737 នាក់
ខែនេះ :
481174 នាក់
3 ខែនេះ :
1105400 នាក់
សរុប :
17874509 នាក់