ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្ត​កំពង់ឆ្នាំ នាំយកអំណោយចែកជូនពលរដ្ឋ ងាយរងគ្រោះចំនួន០៨គ្រួសារ រស់នៅក្នុង​សង្កាត់ខ្សាម
Sa,23 Mai 2020 (Time 05:56 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 413នាក់)


ខេត្តកំពង់​ឆ្នាំង៖នាព្រឹកថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ២០២០នេះ ​លោកជំទាវ ប៊ន សុភី  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក យិន សាវ៉េន អភិ​បាល​ក្រុង ​អាជ្ញាធរក្រុង និងសង្កាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំ​ណោយចែកជូន​ដល់ប្រជា​ពលរដ្ឋ ងាយ​រងគ្រោះចំនួន០៨គ្រួសារ រស់នៅសង្កាត់ខ្សាម​ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះលោកជំទាវ ប៊ន សុភី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តមអភិ​បា​លខេត្ត ជូនដល់បងប្អូន និងបានផ្តល់អំណោយ សម្ភារនិងថវិកាមួយចំនួន​ចែកជូនពលរដ្ឋចំនួន​០៨​គ្រួសារ ក្នុងមួយគ្រួសារទទួ​លបាន២០ ០០០រៀល និងម៉ាស់ក្រណាត់មួយចំនួនផ​ងដែរ។

ឆ្លៀតក្នុងឱកា​សនោះលោកជំទាវអភិបាលរងខេត្ត បានសំណូមពរដល់ប​ងប្អនឱ្យមានការប្រុង​ប្រ​យ័ត្ន​ខ្ពស់ សូមចូលរួមការពារកុំឱ្យមានការផ្ទុះ នៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងសហគមន៍រ​បស់​យើង ដោយ​យើងត្រូវរួមគ្នាបន្ត អនុវត្តតាមវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគោ​លការរ​ណែនាំរបស់ក្រសួងសុខាភិបាល។ត្រូវផ្តើមពីយើងម្នាក់ៗ ខ្លួនយើង គ្រួសារយើង សហគមន៍​យើង  និងសង្គ​មជាតិយើង។

ក្នុងនោះ​ត្រូវអនុវត្តឱ្យបានជាប្រចាំដូចខាងក្រោម៖
១-លាងដៃឱ្យបា​នញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុល​ហ្សែល​។
២-ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើ​កែងដៃ ឬក្រដាសអនាម័យ រួចបោះចោល​ក្នុងធុងសំរាម​ឲ្យបានត្រឹមត្រូវ។   
៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។ 
៤-ជៀសវាងប៉ះពាល់ភ្នែក  ច្រមុះ  ឬមាត់។  
៥-បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។   
៦-ស្វាគមន៍ដោយសំពះ  ជំនួសការចាប់ដៃ  
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិត​ថ្លៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52594 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
159104 នាក់
ខែនេះ :
564011 នាក់
3 ខែនេះ :
1181210 នាក់
សរុប :
17800382 នាក់