ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ​សំណាង ចុះសួ​រសុខទុក្ខគ្រួសារ​លោកវរសេនីយ៍ត្រី​ អេម ពៅ ដែល​រ​ងគ្រោះ​ដោយភ្លើងឆេះផ្ទះ
Sa,23 Mai 2020 (Time 10:51 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 433នាក់)


ខេត្តបន្ទាយមានជ័យ៖ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន សំណាង ប្រធាននាយកដ្ឋានចារកម្ម នៃអគ្គ​ស្នង​ការនគរបាលជាតិកាល​ពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះ​សួរសុខទុក្ខគ្រួសារលោកវរសេនីយ៍ត្រី អេម ពៅ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីកន្លងទៅ ។

ជាមួយនិងការចុះ​សួសុខទុក្ខនេះឯកឧត្តមឧត្តមសេ​នីយ៍ឯក ហ៊ុន សំណាង បានមានប្រសាសន៍​ចូលរួមសោកស្តាយ និងកា​រលំបាក់របស់លោកវរសេនីយ៍ត្រី អេម ពៅ ដែលត្រូវបា​នអគ្គីភ័យ​ឆាប​ឆេះលំ​នៅដ្ឋានព្រមទាំង​ទ្រព្យសម្បត្តិអស់​ និងបានលើកទឹកចិត្ត​ធ្វើយ៉ាងណាខិត​ខំប្រឹងប្រែងបន្ត​ទៅមុខទៀត​។

ថវិការនិង​អំណោយដែល​ឯកឧត្តម​នាំយកមកនាពេ​លនេះ​គឺជាការចូលរួមរ​បស់ថ្នាក់ដឹកនាំ និងបង​ប្អូន​រួមកា​រងារ​នៃនាយកដ្ឋាន។អំណោយទាំងអស់រួមមាន៖អង្ករចំនួន​១០០គីឡូក្រាម,ទឹកសុទ្ធ៤កេះ, ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ២យួរ,ត្រីខ២យួរ,មី២កេះ និងថវិកាចំនួន​៦,៣១០,០០០រៀល (ប្រាំមួយលាន​សាមសិ​បមួយម៉ឺន) បានប្រគល់​ជូនលោកវរសេនីយ៍ត្រី អេម ពៅ ប្រធានស្នាក់ការខេត្តបាត់ដំបង។

ដោយបាន​ការយកចិត្តទុកដាក់ពីថ្នាក់ដឹក​នាំ លោកវរសេនីយ៍ត្រី អេម ពៅ ប្រធានស្នាក់ការខេត្តបាត់​ដំបងបានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន សំណាង និង​លោក លោកស្រី អនុប្រធាន​នាយកដ្ឋានព្រម​ទាំងអស់​លោកលោកស្រីរួម​ការងារទាំងអស់ជា​ពិសេស​ឯកឧត្តមប្រធាន​ដែលបានចំណា​ពេលដ៏​វែងឆ្ងាយពីរា​ជធានីភ្នំពេញ ចុះសួរសុខទុកដ​ល់លំ​នៅដ្ឋានដែលរងគ្រោះដោយភ្លើងឆេះ។

ការយ​កចិត្តទុកដាក់និងការចុះ​ផ្ទាល់នេះ ជាការផ្តល់កិត្តិយសបំផុត សម្រាប់រូបលោក និងក្រុម​គ្រួ​សារ​ហើយកាន់តែផ្តល់កំលាំងចិត្តកាន់តែខ្លាំង​ដល់រូបលោកអភិវឌ្ឍន៍គ្រួសារ និងការងារបន្ថែមទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
317 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
46879 នាក់
ខែនេះ :
460059 នាក់
3 ខែនេះ :
1048241 នាក់
សរុប :
17646174 នាក់