ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាល​ខេត្តកំពត បើកកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការអនុវត្តគម្រោងសាងសង់ សារមន្ទីរថាម​ពល​កើតឡើងវិញ ​និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពត
Do,21 Mai 2020 (Time 04:22 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 442នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ត​ម កែវ រតនៈ​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋ​មន្ត្រី និង​ជាអគ្គនាយក​អគ្គិសនី​កម្ពុជា និង​ឯកឧត្ត​ម ជាវ តាយ​ អភិបាល​នៃគណៈអភិបាលខេត្តកំពត បាន​អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិ​គ្រោះយោបល់ ស្ដី​ពី​កិច្ចសហការ និងសិក្សា​ផលបះពាល់ ក្នុង​កា​រអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើងវិញ និងឧទ្យាជាតិ សម្ដេច​ហ៊ុន​សែនកំពត​ ដោយមានការចូលរួមពីមន្ត្រី ដែលជាតំណាងក្រសួង មន្ទីរ អង្គភាព​ និងអាជ្ញាធរ​មូលដ្ឋាន​ពាក់​ព័ន្ធ​សរុប២៨នាក់។

កិច្ច​ប្រជុំ​នេះក្នុងគោលបំណងផ្ដោត​សំខាន់​លើការចូលរួមពិគ្រោះយោ​បល់ពីអ្នក​ពាក់ព័ន្ធ​ សិក្សាពី​ផលបះពាល់ និងជំរុញអោយ​មានកិច្ចសហការគាំទ្របន្ថែមពីអាជ្ញាធរដែនដី ដើម្បីឈាន​ដល់ការ​បើក​ផ្លូវអោយគ​ម្រោងជាតិមួយនេះអាចអនុវត្តការសាងសង់ សម្រាប់ជាវិភាគ​ទាននៃសមិទ្ធ​ផលថ្មី​មួយ​បន្ថែ​មទៀតរបស់ខេត្តកំពត។

គម្រោង​សាងសង់សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យាន​ជាតិសម្ដេចហ៊ុន សែនកំពតនេះ គឺជា​គម្រោងមួយអនុវត្ត ផ្អែកតាមអនុក្រិត្យរបស់​រាជរដ្ឋាភិបាល ផ្ដល់ជូន អគ្គិសនីកម្ពុជា ដើម្បីអនុវត្ត​ដំណើរកា​រគម្រោងសាងសង់ នៅក្នុងឆ្នាំ២០២០នេះ នឹងអាចត្រូវបញ្ចប់នៅឆ្នាំ២០២២ខាងមុខ ដែល​មានទីតាំងស្ថិតនៅ តំបន់សហគ​មន៍ នៃឧទ្យានជាតិព្រះមន្នីវង្ស"បូកគោ" លើផ្ទៃដីកោះ​ទំហំ៨,​៦០ហិចតា នៅក្នុងភូមិ​សាស្ត្រភូមិស្នំប្រាំពីរ ​ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពត។ ទោះ​បីយ៉ាង​ណាគម្រោងនេះ នៅមិនទាន់ ឲ្យដឹងពីទំហំនៃការប្រើប្រាក់ ថវិកានៅឡើយ ប៉ុន្តែទំ​ហំការ​កសាងនូវ​ហេដ្ឋារចនាសម្ព័ន្ធ មានច្រើន​គួរសមបម្រើឱ្យទាំងការសិក្សាស្រាវជ្រាវបទពិសោធន៍ និងចង់ដឹង​ពីបច្ចេកវិទ្យា​វិស័យវារីអគ្គិសនីនៅកម្ពុជា និងបំរើឲ្យវិ​ស័យទេចរណ៍​ក្នុងតំបន់នៃ​ខេត្តកំពតនេះ​ផង​ដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានសំដែងកា​រគាំទ្រដល់​ការអនុវ​ត្តនូវ​គម្រោងជាតិដ៏មានសារៈសំខាន់មួយនេះឡើង ក្នុងស្មារតីឆន្ទៈ សហការ ដើម្បីធ្វើយ៉ាង​ណាឱ្យ​ការ​អនុវត្ត​គម្រោងសម្រេចបាន​ជាសមិទ្ធផលរបស់ប្រទេសជាតិជាប្រវត្តិសាស្រ្ត សម្រាប់បម្រើ​ប្រយោជន៍​សាធារណៈ ពិសេសក្នុងវិស័យទេចរណ៍ នៅតំបន់រមណីយដ្ឋានទឹកឈូខេត្តកំពត។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់​ឲ្យដឹងថា ដោយសារកម្ពុជាយើងបច្ចុប្បន្នមានវារីអគ្គិសនីច្រើនគួរសម ហើយកា​រប្រមូលផ្ដុំចំ​ណេះ​ដឹងបទ​ពិសោធន៍នៅនឹងកន្លែងដូចស្រុកគេ ដើម្បីជាការស្រាវ​ជ្រាវរៀន​សូត្រស្វែងយ​ល់ជាសាធារ​ណ​ជនទូទៅ នៅពុំទាន់មាននៅឡើយទេ។ដូច្នេះ​គោលដៅនៃគម្រោងនេះដែរ គឺផ្តោតសំ​ខាន់លើ​បញ្ហា​ពីរគឺ​ទី១សំ​ដៅការបង្កើតឲ្យមា​នជាបណ្ដុំ​វ៉ារីអគ្គិសនីនៅ តាមបណ្ដា​ខេត្តទាំងឡាយមួយ​ចំនួន​ដែល​មាន​ក្នុងប្រទេស​កម្ពុជា​សម្រាប់ ផ្ដល់ការច​ង់ដឹង​របស់អ្នកទេសចរណ៍ជាតិ អន្តរជាតិ ឬប្រជាព​លរដ្ឋ​ខ្មែរ ទាំងអស់​មកកំសាន្តនៅទីនេះ ដោយគ្រាន់​តែចូលមកមើលក្នុងសារមន្ទីរនេះ អំពីប្រព័ន្ធ​វ៉ារីអគ្គិ​សនី​នៅកម្ពុជា គឺអាចដឹងបានដោយមិនចាំបាច់ទៅមើលដល់ទីកន្លែងឡើយ។

ទី២ ការដា​ក់ឧទ្យានជាតិនេះ គឺសំដៅ ចង់ឲ្យមានការទាក់ទាញទេសចរណ៍​ជាតិអន្តរជាតិ ឬក៏ឲ្យប្រ​ជាព​លរដ្ឋមកកំសាន្ត​នៅតំបន់នេះកាន់តែ​ច្រើននិងក៏ជា​សមិទ្ធផលថ្មី​របស់ជាតិក៏ដូច​ជាសមិទ្ធផល​សម្រាប់ខេត្តកំពតផងដែរ។

ឯកឧត្តមកែវ រតនៈក៏បានបញ្ជាក់ឲ្យដឹង​ពីឈ្មោះ​គម្រោងសារមន្ទីរថា​មពលកើតឡើងវិញ និងឧទ្យាន​ជាតិ​សម្ដេចហ៊ុន សែនកំពត ដែលបានដាក់​បង្ហាញក្នុងកិច្ចប្រជុំពេលនេះ ថាគឺជាឈ្មោះ​គម្រោង​បណ្ដោះ​អាសន្នមួយប៉ុណ្ណោះ បើថ្ងៃក្រោយ​យើងមានថាម​ពលខ្យល់​ឬព្រះអាទិត្យ​បន្ថែមទៀត​យើង​នឹងអាច​កែប្រែឡើងវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6725 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
169179 នាក់
ខែនេះ :
514936 នាក់
3 ខែនេះ :
1106631 នាក់
សរុប :
17626565 នាក់