ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋសភាទទួលយ​កសេចក្តីព្រាងច្បាប់ចំនួន៥ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យសិក្សា
Do,21 Mai 2020 (Time 02:59 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 397នាក់)


រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ សម្ដេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគ​ណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​នៃព្រះរា​ជាណាច​ក្រកម្ពុជា។ជាលទ្ធផលកិច្ច​ប្រជុំនេះបានអនុម័តទទួល​យកសេចក្តីព្រាងច្បាប់ចំនួន៥ ដែលជាសំណើ​រប​ស់រាជរដ្ឋាភិបាល ប្រគល់ជូ​នគណៈកម្មការជំនាញរដ្ឋសភានានាពិនិត្យសិក្សា ហើយធ្វើរបាយកា​រណ៍ជូនគណៈ​កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។​

សេចក្តីព្រាងច្បាប់​ទំាង៥នោះរួម​មាន៖
១-សេចក្តីព្រាងច្បាប់ស្តីពីការ​ប្រឆំាងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
២-សេចក្តីព្រាងច្បាប់ស្តី​ពីការប្រឆំាងកា​រសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
៣-សេចក្តីព្រាងច្បា​ប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
៤-សេចក្តីព្រា​ងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
-កិច្ចព្រមព្រៀង​រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីកា​រលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការ​ចៀសវាងពន្ធ។
-កិច្ចព្រ​មព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ​សាធារណរដ្ឋកូរ៉េ​ស្តីពីការលុបបំ​បាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការ​ចៀសវាងពន្ធ។
៥-សេចក្តីព្រាងច្បាប់​ស្តីពីការអនុម័​តយល់ព្រមឲ្យព្រះរា​ជាណា​ចក្រកម្ពុជា​ចូលជាភាគី នៃអនុសញ្ញទី​ក្រុង​ប៊ែន​ស្តីពីកិច្ច​ការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦និងវិសោធនកម្មឆ្នាំ១៩៧៩៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4926 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
142064 នាក់
ខែនេះ :
515821 នាក់
3 ខែនេះ :
1112024 នាក់
សរុប :
17634078 នាក់