ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត ៖សមត្ថកិច្ចពាក់ពន្ធ័ និងគ្រប់វត្ត មិនត្រូវផ្តល់ក​ន្លែងគ​ង់ដល់​ព្រះ​តេ​ជ​គុ​ណ ឡុង ចន្ថា ថែមទាំង​ឲ្យចា​ត់​វិ​ធាន​ការ​លាចាក​សិក្ខាបទ​តាម​កិច្ច​ស​ន្យា
Di,19 Mai 2020 (Time 04:03 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 552នាក់)


រាជធានីភ្នំពេញ៖​ព្រះ​តេ​ជ​គុ​ណ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ត្រូវ​បាន​​សម្តេចព្រះ​សង្ឃនាយក នន្ទ ង៉ែត ​ចេញសង្ឃ​លិខិតមួយច្បាប់​ផ្ញើប្រគេនដល់​ព្រះ​មេគណ​ទាំង​២៥ រាជធានី-ខេត្ត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដោយភិក្ខុ ឡុង ចន្ថា បានរំលោភ​លើ​កិច្ចស​ន្យារ​បស់ខ្លួនដែ​លបានធ្វើជា​មួយសាលាគណខេត្ត​តាកែវ ក្នុងសកម្ម​ភាពប្រព្រឹត្ត​ខុសវិន័យ​ក្នុងអ​តីតកាលជា​ច្រើនលើកច្រើន​សារមកហើយ។ភិក្ខុ ឡុង ចន្ថា ជាបុគ្គល​មិនលុះក្នុង​ធម៌វិន័យ និង ការអ​ប់រំ ជាអ្នកប្រទូស្ត​សារ៉ាយសា​សនា ជាអ្នក​មិនចម្រើនដល់សាស​នា និង ជាអ្នកទំលុះរដ្ឋបាលសង្ឃ ពុំអាច​​ឲ្យ​ស្ថិតនៅក្នុងភេទជាបុព្វជិត​ក្នុងសាសនាបន្តទៀតបានឡើយ។នេះបើយោងតាមសង្ឃ​លិខិតមួយ​ច្បាប់របស់ សម្តេចព្រះ​សង្ឃនាយក។


សង្ឃ​លិខិតបញ្ចាក់ថា «សូមព្រះមេគ​ណទូទាំងប្រ​ទេ​សកុំ​ផ្តល់​អាវា​សដល់បុគ្គលរូប​នេះ ​ឲ្យស្នាក់​បន្តក្នុងសា​សនា​នេះតទៅទៀត  ផ្ទុយទៅ​វិញ បើ​ឃើញបុគ្គ​លរូបនេះ ក្នុងដែនសមត្ថកិច្ចរ​បស់​ខ្លួន ត្រូវសហ​ការជាមួ​យអាជ្ញាធ​រមានសមត្ថកិច្ចពាក់ព័ន្ធចាត់​វិ​ធា​នការ​ឲ្យ​លាចាកសិក្ខាបទតាម​កិច្ចស​ន្យារបស់ខ្លួន​ដែលបានធ្វើជាមួយ​សាលា​គណខេត្តតា​កែវ»​។

 សូមបញ្ជាក់ថា ការចេញសង្ឃ​លិខិតរបស់សម្តេចព្រះ​សង្ឃនាយក បានធ្វើឡើង​ក្រោយពីមាន​សារ​បែ​កធ្លាយ​ឃ្លីបសំឡេងចែចង់ស្រីជា​មួយភិក្ខុ ឡុង ចន្ថា ហើយព្រះអង្គ​បានធ្វើកិច្ច​សន្យា​ថា នឹង​លា​ចាកផ្នួស​នៅថ្ងៃទី១៤ ឧសភា លុះដល់ថ្ងៃកំណត់ពុំបានឃើញ​វត្តមានព្រះអង្គសឹក​ទេ តែ​បាន​ឃើញសសេរលិខិតផ្ទា​ល់ដៃមួយទៀត​របស់ ព្រះអង្គ​ថា ព្រះ​អង្គមិនសឹកព្រោះ​មិនទាន់អស់និ​ស្ស័យពីព្រះធម៌​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1085 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
47647 នាក់
ខែនេះ :
460827 នាក់
3 ខែនេះ :
1049009 នាក់
សរុប :
17646942 នាក់