ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលករខ្មែរ​ចំនួន៦៧នាក់ លួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ចម្រុះឃាត់ខ្លួនមកអប់រំ និង​ធ្វើកិច្ចសន្យា
Fr,15 Mai 2020 (Time 03:13 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 402នាក់)


ខេត្តបាត់ដំបង៖កម្លាំងសមត្ថកិច្ចចម្រុះ​ខេត្តបាត់ដំបង ឃាត់ខ្លួនប្រជាពលរដ្ឋ​ខ្មែរ​ប្រុស ស្រី​ចំនួន៦៧​នាក់ មកអ​ប់រំ និងធ្វើកិច្ចសន្យា បន្ទាប់ពីបម្រុង​ឆ្លងដែនខុសច្បាប់​តាមច្រករបៀង​របស់ប៉ុស្តិ៍​វរសេ​នា​តូច​ការពារ​ព្រំដែនគោក ស្វាយចេក៨១៩កាលពី​ថ្ងៃទី១៤ ខែ​ឧ​សភា ឆ្នាំ២០២០។

ពលករខ្មែរប្រុសស្រីដែលមានបំណងលួចឆ្លងដែនតាមច្រករបៀងខុសច្បាប់​ ​ដែលត្រូវបាន​កម្លាំង​សមត្ថ​កិច្ច​ប្រចាំការ​នៅប៉ុស្តិ៍ចំណុច​ខាងលើ ធ្វើការឃាត់​ដើម្បីយកម​កសាកសួរ និងធ្វើកិច្ចស​ន្យា​នោះ​មានចំនួន​៦៧នាក់ ក្នុងនោះមានប្រុស២​៦នាក់ ស្រី​៣០នាក់ និងក្មេង០​៤នាក់។

បើតាម​សមត្ថកិច្ចបានឲ្យដឹងថា ពលករខ្មែរ​ទាំង៦៦នាក់​មកពីបណ្តាលខេត្ត​ចំនួន៩រួម​មានៈ
ខេត្តបាត់ដំបងចំនួន២៤នាក់,ខេត្តសៀមរាបចំនួន២០នាក់,ខេត្តព្រៃវែងចំនួន០៧​នាក់,ខេត្តត្បូងឃ្មុំ​ចំនួន​០៦​នាក់​,ខេត្តកំពតចំនួន០៤​,ភ្នំពេញ០​១នាក់,ខេត្តកំពង់ចាម០៣នា​ក់,ខេត្តក្រចេះ០១​នាក់និ​ងខេត្តកំពង់ធំ០​១នាក់។​

សមត្ថកិច្ចបន្តថា ក្រោយពីឃាត់​ខ្លួនបានបញ្ជូនទៅ​កាន់ប៉ុស្តិ៍វរៈ​សេនាតូចកា​រពារព្រំដែន​គោកលេខ​៨១៩ ស្វាយចេក និងបានធ្វើការ​អប់រំនិង​កិច្ចសន្យា ដើម្បីឲ្យពួកគាត់បញ្ឈប់​ការលួចឆ្លងដែន​ដោយ​ខុសច្បាប់ ខណៈដែល​ប្រទេសថៃកំពុងតែរឹតបន្តឹង ដើម្បីទប់ស្កាត់នូ​វការរីក​រាលដាលមេរោគកូវីដ១៩
និងបានឲ្យពួកគាត់វិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។

អាជ្ញាធរក៏ដូចសមត្ថកិច្ចក្នុងមូលដ្ឋានអំពាវនាវ​ឲ្យបងប្អូនពលករខ្មែរ ដែលមានបំណងលួចឆ្លង​ដែន តាមរយៈមេខ្យល់ ឬដោយខ្លួនឯង សូមបញ្ឈប់រាល់ការប៉ុនប៉ងលួចឆ្លងដែន​ខុសច្បាប់ ព្រោះថា​បច្ចុប្បន្ន​ប្រទេសថៃ​កំពុងតែរឹតបន្តឹង​ដោយសារ​តែជំងឺមេរោគកូវីដ១៩​ រីរាលដាល​ទៅមនុស្សជា​ច្រើននាក់។

គួរបញ្ចាក់ផងដែរថា​ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រ​ដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស ដោយ​ជម្រាបជូនឯកឧត្តម លោកជំទាវ​ អភិបាល​ខេត្តជាប់ព្រំដែនជាប្រទេសជិតខាង ​ស្តីពីការទប់ស្គាត់ពលរដ្ឋខ្មែរ កុំ​ឲ្យឆ្លងដែន​ដោយខុស​ច្បាប់ ចូលទៅប្រទេសជិតខាង​តាមច្រករបៀងនានា ខណៈដែលប្រទេសជិតខាង​នៅបន្តដាក់​ប្រទេ​ស​ក្នុងភាពអាសន្ន​ ដើម្បីទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ១៩​ និង​ធ្វើការស្រាវជ្រាវ​ ស្វែករក​ តាម​ចាប់​ខ្លួន​មេខ្យល់​ ដែល​ចលនា​អូសទាញ​ពលរដ្ឋខ្មែរ​​ឲ្យឆ្លងដែន​ខុសច្បាប់ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8706 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
99575 នាក់
ខែនេះ :
516572 នាក់
3 ខែនេះ :
1117210 នាក់
សរុប :
17719415 នាក់