ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌ ផ្តល់​ជូនពលរដ្ឋងា​យរង​គ្រោះ​ចំនួន៣០០គ្រួសារ ​ក្នុងស្រុកសៀមប៉ាង
Do,14 Mai 2020 (Time 05:49 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 530នាក់)


ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ​កម្មាធិ​កា​រ​សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង កាលពី​ព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោ​ស័ក​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានជួបសំណេះ​សំណាលសួរសុខទុក្ខ និង​នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា និងអំ​ណោយរាជរដ្ឋាភិបាល ផ្តល់ជូន​ប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយ​គ្មានទីពឹង​ចំនួ​ន៣​០០គ្រួសារ ដែលបាន​បែងចែកជា​ពីរទីតាំងផ្សេងគ្នារួមមាន៖ ឃុំសន្តិភាពចំនួន១៥០គ្រួសារ, ឃុំ​សេ​កុង រួមជាមួយឃុំថ្មកែវចំនួន១៥០គ្រួសារ ក្នុងទឹកដី​នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នាឱកាសនោះ ឯកឧត្តមប្រ​ធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍​ផ្តាំផ្ញើសួរសុ​ខ​ទុក្ខពី​សំណា​ក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេច​អគ្គមហាសេ​នាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកា​ល​សម្តេច​តែងតែគិតគូរពី​សុខទុក្ខរបស់បងប្អូនប្រជាព​លរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរ​ង​គ្រោះ និងជនរងគ្រោះ​ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិ​នប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឆ្លៀតក្នុងឱកាសនោះឯ​កឧត្ដម ម៉ុម សារឿន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ឲ្យបន្ត​ការយកចិត្តទុក​ដាក់ថែទាំសុខភាព ឲ្យបានល្អ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេ​សរស់នៅត្រូវប្រកបដោយអនាម័យ ព្រមទាំងស្តាប់​ការណែនាំ​របស់ក្រសួង​សុខាភិ​បាល ក្នុងការបង្ការ និងទប់ស្កាត់ ដើម្បីជៀសផុសពីជំងឺកូវីដ-១៩ និងជំរុញ​ដល់អាជ្ញាធរ​តាមមូល​ដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវបន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ករណីសង្ស័យ សូមទំនា​ក់ទំនង​តាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ។
អំណោ​យដែលផ្តល់ជូនដល់ប្រជាពល​រដ្ឋទាំង៣០០គ្រួសាររួមមាន៖ មួយគ្រួសារៗ​ទទួលបានអំណោ​យរបស់កា​កបាទក្រហមកម្ពុជាមានអង្ករ​ទម្ងន់២៥គីឡូក្រាម សាប៊ូ២ដុំ និងអំណោ​យរបស់រាជរ​ដ្ឋាភិបាល តាម​រយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្នុងមួយគ្រួសារ ទទួលបានធុងជម្រោះចំនួន១ផ​ងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6759 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
97628 នាក់
ខែនេះ :
514625 នាក់
3 ខែនេះ :
1115263 នាក់
សរុប :
17717468 នាក់