ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនសង្ស័យម្នាក់ ​ត្រូវកម្លាំងនគរបាលសង្កាត់ឃ្មួញ ឃាត់ខ្លួន ក្រោយពីរកឃើញមានថ្នាំញៀន នៅជាប់​ខ្លួន​ចំនួន២៦កញ្ចប់
Do,14 Mai 2020 (Time 05:29 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 468នាក់)


រាជធានីភ្នំពេញ៖កម្លាំងនគរបាលសង្កាត់ឃ្មួញ ​បានធ្វើការឃាត់ខ្លួន​ជនសង្ស័យម្នាក់​ កាលពីវេលា​ម៉ោង​១០នាទី​ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌ​សែនសុខ ក្រោយពី​រកឃើ​ញ​មា​នថ្នាំញៀន​នៅ​ជា​ប់ខ្លួនចំនួន២៦កញ្ចប់​។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆេង ចិន្ថា ភេទប្រុស អាយុ២៤ឆ្នាំ មុខរប​រមិនពិត​ប្រាកដ ស្នាក់នៅក្នុងសហ​គមន៍សែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា៖ជនសង្ស័យខាងលើ​គឺជាមុខសញ្ញាចាស់ ហើយទើបតែចេញពីពន្ធធនាគាទៀតផង ហើយមុនពេលឃាត់​ខ្លួនកម្លាំងប៉ុស្តិ៍ បានធ្វើល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើស ដែលកើត​មានឡើង លុះមកដល់ចំណុចខាងលើក៏​ឃើញជនសង្ស័យធ្វើជាដើ​រើសអេតចាយ មានការសង្ស័យ​ក៏​ហៅត្រួតពិនិត្យ​។ក្រោយពីឆែកឆេកម្លាំង​បានរកឃើញថ្នាំញៀន​ចំនួន២៦កញ្ចប់ ដែលរូបគេ(ជន​សង្ស័យ)​បានដាក់នៅក្នុង​កញ្ចប់បារី​ហើយក៏ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំ​ពុងឃា​ត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែន​សុខដើម្បី ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8393 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
99262 នាក់
ខែនេះ :
516259 នាក់
3 ខែនេះ :
1116897 នាក់
សរុប :
17719102 នាក់