ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ដោយសារតែមានវិបត្តិផ្លូវចិត្ត បានធ្វើ​ឲ្យបុរសម្នាក់លេបថ្នាំ​សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់​ក្នុងបុរីពិ​ភពថ្មី៣
Do,14 Mai 2020 (Time 04:38 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 357នាក់)


រា​ជ​ធា​នី​ភ្នំពេញ៖​នៅ​វេលា​ម៉ោង​៩ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ មាន​ការភ្ញាក់ផ្អើលមួយបាន​កើត​ឡើង ដោយបុរស​ម្នាក់ដេកស្លាប់តែម្នាក់ឯង នៅក្នុងបុរីពិភពថ្មី៣ ស្ថិតនៅក្នុងបុរីពិភពថ្មី៣​ផ្លូវ​លេខ៦ ផ្ទះលេខ៦៦សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែល​អ្នករស់​នៅក្នុង​បុរីខាង​លើនេះ​មានការធំក្លិនជះភាយចេញមកខាងក្រៅ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

សាកសពត្រូវបានគេដឹងថាមានឈ្មោះ ហេង ប៊ុនផេង អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់​នៅកន្លែងកើតហេតុខាងលើ។

បើតាមការណ៍បញ្ជាក់ពីសមត្ថកិច្ចជំនាញកោសល្យវិច័យ របស់ការិយាល័យស្នង​ការនគរបា​លរាជធា​នីភ្នំ​ពេញ​បានឲ្យដឹងថា សពបុរស​ខាងលើនេះ​អាចស្លាប់​រយះពេល៤សប្តាហ៍មកហើយ ដោយបុរស​ខា​ងលើនេះ បានលេបថ្នាំសម្លាប់ខ្លួន ហើយនៅក្បែរសាកសពមានកំប៉ុងថ្នាំពេទ្យចំនួន២កំប៉ុង ដែល​បន្សល់ទុកនៅក្បែរកន្លែងកើតហេតុ។

តាមប្រភពពីក្រុមគ្រួសារសាច់ញាតិរបស់សាកសពបុរសខាងលើនេះបានបង្ហើបឲ្យដឹងថា មូល​ហេតុដែលរូបគាត់លេបថ្នាំសម្លាប់ខ្លួនបែបនេះ ដោយសារតែមានវិបត្តិផ្លូវចិត្ត។សពត្រូវ​បានសមត្ថ​កិច្ច​ប្រគល់​ទៅ​ឲ្យក្រុម​គ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8573 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
99442 នាក់
ខែនេះ :
516439 នាក់
3 ខែនេះ :
1117077 នាក់
សរុប :
17719282 នាក់