ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្នងការខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ​ភារកិច្ច តែងតាំងមុខតំ​ណែង និង​បំពាក់​ឋាន​ន្តរសក្តិជូនមន្រ្តីនគរ​បាលជាតិ ចំណុះស្នងការដ្ឋាន​នគរបាល​ខេត្ត
Mi,13 Mai 2020 (Time 04:25 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 401នាក់)


ខេត្តបាត់ដំបង៖ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាល​ខេត្តបា​ត់ដំបង នៅព្រឹកថ្ងៃពុធ ៧រោច​ ខែពិសាខ ឆ្នាំ​ជូត​ទោស័ក ព.ស.២៥៦៤​ត្រូវនឹងថ្ងៃទី​១៣​ ខែ ឧសភា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុ​ខតំ​ណែងនិងបំពាក់ឋាន​ន្តរសក្តិជូ​នមន្រ្តីនគរបាលជាតិ ចំណុះស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង។

ពិធីនេះរៀបចំធ្វើឡើងនៅ​សាល​ប្រជុំធំនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយ​មានអញ្ជើញ​ចូល​រួមពីលោក លោកស្រីស្នងការរង លោក​ លោកស្រីនាយ​ នាយរងការិយាល័យជំនាញមេប​ញ្ជាការ មេបញ្ជាការរ​ងវរសេនាតូច​នគរបាលការពារព្រំដែនគោក និងអធិការ អធិ​ការរងន​គរបាល​ស្រុកព្រមទាំងកងកម្លាំងនគរ​បាលជា​ច្រើនរូបផងដែរ។

នាឱកាសនោះ​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បាន​ពាំនាំនូវការផ្តាំផ្ញើ​សាកសួរសុខទុក្ខពី​សំណាក់​សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ពីសំណាក់​ឯក​ឧត្តម​ នាយឧត្តម​សេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នង​ការនគរបាលជាតិ​ព្រមទាំងឯកឧត្តម​ ងួន​ រតន:​អភិបា​ល​ នៃគណៈអភិបា​លខេត្តបា​ត់ដំបង ​ដែលសម្តេចព្រម​ទាំងឯកឧត្តម ក៏ដូចជាថ្នាក់​ដឹកនាំ​ផ្សេងទៀតតែងតែបា​នគិ​តគូរជាប់​ជាប្រចាំអំពី​សុខទុក្ខ​របស់កងកម្លាំងនគរបាលជាតិ។

ជាមួយនេះឯកឧត្តមណែ​នាំផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ដែលទើបទទួលបាន នូវការ​ប្រ​កាសផ្ទេរភារកិច្ច តែង​តាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិនាពេលនេះត្រូវបន្តខិតខំបំ​ពេញភា​រកិច្ច បម្រើជាតិ បម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបំផុត ត្រូវគោរពវិន័​យរបស់​កងកម្លាំង​នគរបាល​ជាតិ មានសីលធម៌ អាកប្បកិ​រិ​យាល្អសក្តិសមជាអ្នកបម្រើប្រជាពលរដ្ឋ តែត្រូវប្តូរផ្តាច់ក្នុងភារ​កិច្ចការ​ពារបូររ​ណភាពទឹកដី ប្រឆាំ​ង​និងបង្រ្កាបរាល់បទល្មើស​គ្រប់ប្រភេទ​នៅក្នុងមូលដ្ឋាន ក៏ដូចជាក្នុងដែនសមត្ថ​កិច្ចទទួ​ល​ខុសត្រូ​វ​របស់ខ្លួន មិនត្រូវយកខ្លួនទៅ​ប្រឡូកប្រឡាក់ឬ​ទាក់ទិន​ជាមួ​យអំពើ​ល្មើស​ច្បាប់ឬពួកជនប្រព្រឹត្តបទល្មើសផ្សេងៗឡើយ សំខាន់គឺ​ត្រូវធ្វើនូវអំពើ​ល្អគ្រប់ពេល​វេលា។

ឯកឧត្តមស្នើដ​ល់មន្រ្តីនគរបាលជាតិទាំងអស់ត្រូវបន្តចូលរួមបង្ការ ការពារខ្លួនឯងផ្ទាល់​ក៏ដូចជា​ក្រុមគ្រួសារ ចំពោះករ​ណីឆ្លងជម្ងឺ​Covid-19 ក្រៅពី​នោះមន្រ្តីនគរ​បាលត្រូវ​បន្តបំផុស​ផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋបានយល់ដឹងនិងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ទាំង​អស់គ្នា ដែលក្នុងនោះ​មន្រ្តីនគរបាល​ត្រូវធ្វើជាគំរូល្អដ​ល់ប្រ​ជា​ពលរដ្ឋ​ លើ​បញ្ហានេះចៀស​វាងនូវការរិះគន់ឬទិទៀន​ពីមហា​ជនចំពោះកំ​ហុសឆ្គងរបស់មន្រ្តីនគរបាល​យើង​មួយចំនួនតូច មិនគោរពច្បាប់ហើយជះឥទ្ធិ​ពលមិន​ល្អដល់មន្រ្តីន​គរបាលជាតិទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7109 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
97978 នាក់
ខែនេះ :
514975 នាក់
3 ខែនេះ :
1115613 នាក់
សរុប :
17717818 នាក់