ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹក​នាំកិច្ចប្រជុំពិភា​ក្សា ពីផែនការសកម្មភា​ពឆ្នាំ២០២០ របស់​អគ្គ​នាយកដ្ឋានអត្តសញ្ញា​ណកម្ម
Mi,13 Mai 2020 (Time 03:37 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 394នាក់)


រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំពិភាក្សាពីផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយ​កដ្ឋានអត្តសញ្ញា​ណកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំ​នៅថ្ងៃនេះ​គឺជាការ​បន្តកិច្ចពិភាក្សា​ដើម្បីឆ្លងផែន​ការសកម្មភាព​ប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ទាប់ពី​ក្រសួងក៏ទើបតែបានឆ្លង ​និងអនុម័តផែនការសកម្ម​ភាពប្រចាំឆ្នាំ របស់អគ្គស្នងការដ្ឋាននគរបា​លជា​តិ និងអគ្គនាយកដ្ឋា​នមួយចំនួនរួ​ចមកហើយ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាព​ក្នុងការចា​ត់ចែងកា​រងារ និងតួនាទីរបស់អគ្គនីមួយៗ។

សម្ដេចឧបនា​យករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅឆ្នាំ២០២០នេះ ថ្វីដ្បិតថាយើងគ្រប់គ្នាបានដឹង​រួចមកហើយនូវ​ការប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩ ដែលអាចធ្វើឱ្យ​ផែនការសកម្មភា​ពមួយចំនួនមិន​អាចសម្រេចទៅ​បានតាមការគ្រោងទុក ប៉ុន្តែការដាក់ចេញនូវផែនការជាក់លាក់ គឺជាកិច្ច​ការដ៏មាន​សារៈ​សំខាន់ និងក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការសកម្មភាពឆ្នាំ២០២១ និងឆ្នាំបន្តប​ន្ទាប់ទៀតដែរ។

ពាក់ព័ន្ធនឹង​ការងារអត្តសញ្ញាណកម្ម សម្ដេចក្រឡាហោម បានមានប្រសាសន៍ជំរុញអគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណ​កម្មបន្តពន្លឿនការឈានទៅបញ្ចប់សេចក្ដីព្រាងច្បាប់ ការខិតខំជំរុញកា​រងារអត្តសញ្ញា​ណ​កម្មទៅក្នុងសេវាច្រកចេញចូលតែមួយដែលពេលនេះកំពុងអនុវត្តន៍សាកល្បង និងការកសាង​ប្រព័ន្ធផ្ទុកគ្រប់គ្រង​ទិន្ន័យ និងធនធានមនុស្ស៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5736 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
96605 នាក់
ខែនេះ :
513602 នាក់
3 ខែនេះ :
1114240 នាក់
សរុប :
17716445 នាក់