ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំ​សាមញ្ញលើកទី១២ អាណត្តិទី៣ រប​ស់ក្រុមប្រឹក្សា​ខេត្ត
Di,12 Mai 2020 (Time 04:42 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 480នាក់)


ខេត្តកំពត៖នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​១២ ខែឧ​ស​ភា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានរៀប​ចំកិច្ចប្រជុំសាមញ្ញ​លើទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សា​ខេត្តកំពត ក្រោមអធិបតី​ភាពឯក​ឧត្តម ជឹង ផល្លា ប្រធានក្រុ​មប្រឹក្សាខេត្ត ​ឯកឧត្តម ជាវ តាយ អភិបា​ល​នៃគណៈ​អភិបាលខេត្តកំពត និងមា​នការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោក​ស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ដោយឡែក​កងកម្លាំង​ទាំងបីប្រភេទ ប្រធានមន្ទីរអង្គភា​ពជុំវិញខេត្ត ចូលរួមតាម​រយះ Video Online (Zoom Meeting)​ នៅតា​មមន្ទីរអង្គភាពរៀងៗខ្លួន។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-ពិនិត្យ និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ និងអនុម័​តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត។
៣-ពិនិត្យ ​និងអនុម័តលើរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២០ ស្តីពី​ការអនុវត្តកា​រងាររបស់រដ្ឋ​បាល​ខេត្ដ។
៤- ពិនិត្យ និងអនុម័ត​លើប្រតិទិននៃកិច្ចប្រជុំក្រុម​ប្រឹក្សាខេត្ត (រយៈពេល ១២ខែ បន្ត)។
៥-ពិនិត្យ និងអនុម័ត​លើការធ្វើបច្ចុប្បន្នភាពលទ្ធផលវេទិកាក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩។
៦-សេចក្តី​ផ្សេងៗ៖
-ផ្សព្វផ្សាយលិខិតលេខ ១១៦៥ សជណ ចុះថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ ស្តីពីការគាំទ្រដល់រ​ដ្ឋ​បាល​ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការសិក្សារៀបចំ និងកំណត់និមិត្តសញ្ញា។
-សេចក្តីរាយ​ការណ៍អំពីការផ្អាកការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តមន្រ្តី រាជការសាលាខេត្ត ។
-ការចូលរួមមតិរ​បស់អង្គប្រជុំ
-ប្រកាសជូន​ព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងនៃ​កិច្ចប្រជុំសាមញ្ញលើកទី១៣ ដែលនឹង​ប្រព្រឹត្ដ​ទៅនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8345 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
99214 នាក់
ខែនេះ :
516211 នាក់
3 ខែនេះ :
1116849 នាក់
សរុប :
17719054 នាក់