ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពល​រដ្ឋរស់​នៅស្រុក​ថ្មពួក​ ប្រទះឃើញគ្រាប់​យុទ្ធ​ភ័​ណ្ឌ​ មិនទាន់​ផ្ទុះ​ចំនួន​១៥​គ្រាប់ នៅព្រំដែន
Di,12 Mai 2020 (Time 03:32 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 390នាក់)


ខេត្តបន្ទាយមានជ័យ៖កាលពី​ព្រឹក​ថ្ងៃទី​១១​ ខែឧសភា ឆ្នាំ​២០២០ ប្រជាពលរដ្ឋរស់នៅ​ស្រុក​ថ្មពួក បានប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​១៥​គ្រាប់នៅ​ចំណុច​ចម្ងាយ​ពី​បង្គោល​សី​ម៉ា​លេខ​៣២​ប្រហែល​១៧០​ម៉ែត​(ព្រំដែន)ស្ថិតនៅក្នុង​ភូមិ​អូរ​កំបុត ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទា​យមានជ័យ ខណៈដែលកំពុងភ្ជួរ​ដី​ធ្វើ​ចំការ។​

បើតាមលោក​វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ បាន​ប្រាប់អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា​៖​នៅវេលា​ម៉ោង​០៨​និង​៤០​នាទី​ព្រឹក​ ថ្ងៃទី​១១ ​ខែឧសភា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋឈ្មោះជុំ រស្មី អាយុ៥៣ឆ្នាំ រស់នៅ​ភូមិ​អូរ​កំបុត ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ភ្ជួរ​ដី​ធ្វើ​ចំការក៏ជួប​ប្រទះឃើញ​គ្រាប់មីន ដែល​បន្សល់ទុក​តាំង​ពីសម័​យសង្គ្រាម ចំនួន១៥​គ្រាប់ ចំងាយ​ពី​បង្គោល​សីមា​លេខ​៣២ ប្រហែល​១៧០​ម៉ែត្រ ហើយ​បាន​រាយការណ៍​មក​កម្លាំង​នគរបាល​ការពារ​ព្រំដែ​ន​ប៉ុស្តិ៍​អូរ​កំបុត​។​

ក្រោយពី​ទទួលបាន​ព័ត៌មាននេះភ្លាម​ កម្លាំង​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​អូរ​កំបុត បាន​សហការ​ជាមួយ​កម្លាំង​សំអាត​មីន​អង្គភាព​ហេ​ឡូ​ត្រាស​ដ៏ ចុះទៅពិនិត្យ​ជាក់ស្តែង ហើយក៏​បានធ្វើ​ការប្រគល់​គ្រាប់មី​ន​ទាំងនោះ ទៅ​កម្លាំង​សំអាត​មីន​អង្គភាព​ហេ​ឡូ​ត្រាស​ដ៏ យកទៅ​ធ្វើការ​បំផ្លាញចោល ដើម្បីបញ្ចៀ​ស​ការគ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7601 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
98470 នាក់
ខែនេះ :
515467 នាក់
3 ខែនេះ :
1116105 នាក់
សរុប :
17718310 នាក់