ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផ្ទះ១ខ្នងធ្វើពីថ្មក្រោមឈើលើ ត្រូវអគ្គីភ័យឆាបឆេះអស់ស្ទើ​ទាំងស្រុង នៅចំណុចក្រោយ​ផ្សារអូរអំ​បិល
Mo,11 Mai 2020 (Time 09:15 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 479នាក់)


ខេត្តបន្ទាយមានជ័យ៖ផ្ទះ១ខ្នងធ្វើពីថ្មក្រោមឈើលើ ដែលមានទទឹង៨ ម៉ែត្រប​ណ្តោយ​២០ម៉ែត្រ​ ត្រូវ​បានអគ្គីភ័យ​ឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅ​ចំ​ណុច​ក្រោយផ្សារអូរអំបិល ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត​បន្ទា​យ​មានជ័យ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ អេម ពៅ ជាភ្នាក់​ងារកាសែត កម្ពុជាថ្មី ប្រចាំ​ខេត្ត​ប​ន្ទាយ​មានជ័យ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ​។
បើតាមលោក អេម ពៅ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ភ្លើងឆេះ​ចេញពី​ជាន់​លើមួយសន្ទុះ​ស្រាប់តែភ្លើង​ឆេះពេញបន្ទុកស្រ​បពេលនោះមានអ្នកជិតខាង ជួយយក​ទ្រព្យ​សម្បត្តិ​ចេញពីកន្លែងភ្លើង​ឆេះ ហើយជួយបាញ់​ទឹកពន្លត់​ដែរ តែដោយសារតែភ្លើង​ឆេះពេញបន្ទុក​មិនអាច​បាញ់ទឹកពន្លត់បាន។ភ្លាម​នោះរថយន្តពន្លត់​អគ្គីសភ័យរបស់​ស្នងការខេត្តបន្ទាយមាន​ជ័យចំនួន​៥គ្រឿង មានកម្លាំងរបស់នគរបា​លពន្លត់អគ្គីសភ័យ កម្លាំងរបស់អាវុធហត្ថខេត្ត កម្លាំ​ងរបស់​យោធាខេត្ត និងមន្ត្រីមូលដ្ឋាន ក្រុងសិរីសោភ័យ ព្រមទាំង កម្លាំង​សង្កាត់អូរអំបិល​បានពួក​ដៃគ្នា​ជួយពន្លត់ភ្លើង​យ៉ាងសស្រាក់ សស្រាំ ដោយសា​រកម្លាំងទឹកបាញ់ចេញពីរថយន្ត និង ភ្លៀងធ្លា​ក់មកជួយបន្ថែមទៀត​ធ្វើឲ្យភ្លើងស្រា​កម្តងមន្ទិចៗ ២ម៉ោងក្រោយមកទើ​បភ្លើងរ​លត់អស់ទាំងស្រុង មិនប​ណ្តាលឲ្យរាលឆ្លងឆេះដល់ផ្ទះជិតខា​ងឡើង។

លោកអេម ពៅ បញ្ជាក់ថា ទំហំនៃការបាត់បង់​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​បើគិតជា​ទឹកប្រាក់ប្រហែល​ជាង​៥០.០០០ដុល្លា​។ពាក់ពន្ធ័​ទៅនិងអគ្គីភ័យឆាប​ឆេះខាងលើនេះបើតាម​សមត្ថកិច្ច​បានធ្វើកា​រសន្និដ្ឋាន​ថា ភ្លើង​ឆេះនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8369 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
99238 នាក់
ខែនេះ :
516235 នាក់
3 ខែនេះ :
1116873 នាក់
សរុប :
17719078 នាក់