ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃា​ត់ខ្លួន​ជនសង្ស័យ​ចំនួន២នាក់ ពា​ក់ពន្ធ័ករណីគ្រឿង​ញៀន
Do,09 April 2020 (Time 07:43 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 438នាក់)


ខេត្តបាត់ដំបង៖​ដោយអនុវត្តតាមបទបញ្ជាជា​ប្រចាំ​របស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង​ការ​នៃស្នង​ការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជា​មតិដឹក​នាំជំនាញ​មាន​លោកឧត្តមសេនីយ៍ត្រី កុយ​ហៀង ស្នងការរងផែន​ការងារប្រឆាំងគ្រឿង​ញៀន នៃស្នង​ការដ្ឋាន នៅថ្ងៃព្រហស្បតិ៍​ ២រោច ខែ ចេត្រ ឆ្នាំកុរឯក​ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០​ កម្លាំងនគរ​បាលនៃ​អធិកា​រដ្ឋាន​នគរបាលស្រុក​គាស់ក្រឡ ដឹកនាំបញ្ជាផ្ទាល់​ដោយលោកវរសេ​នីយ៍ឯក ប៉ាង ហៀង ជាអធិ​ការនគ​របាលស្រុក បានធ្វើការបង្រ្កាបក​រណីរក្សាទុក និងជួញដូរ​ដោយខុសច្បាប់នូវសា​រធាតុញៀន​០១ករណី ក្នុងមូលដ្ឋាន ដោយបានឃាត់ខ្លួន​ជនសង្ស័យចំនួន​០២នាក់ នៅចំណុចភូមិមុខវត្ត ឃុំគា​ស់​ក្រឡ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ឡេ វុទ្ធី ហៅជ្រឹង ភេទប្រុស អាយុ២៥​ឆ្នាំ រស់នៅភូមិ​គាស់ក្រឡ ឃុំគាស់ក្រឡ ខេត្តបាត់​ដំបង និងឈ្មោះ អាត ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ រស់​នៅភូមិ​ស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្ត​បាត់ដំបង។

ក្រោយពីឃាត់ខ្លួនកម្លាំងដកហូតបាននូវ​វត្ថុតាងមួយចំនួន​រួមមាន៖
-ថ្នាំញៀនប្រភេ​ទមេតំហ្វេតាមីនម៉ាទឹកកក ICEចំនួន០៤កញ្ចប់(មិនទាន់ថ្លឹងទម្ងន់)។
-ទូរស័ព្ទដៃ​ម៉ាកSamsungចំនួន០១គ្រឿង។
-ម៉ូតូម៉ាកMSXពណ៌ខ្មៅស៊េរីឆ្នាំ២០១៦​ចំនួន០១​គ្រឿង។
-សម្ភារៈសម្រាប់រំលែកចែកចាយ និងប្រើប្រាស់គ្រឿង​ញៀនមួយចំនួនទៀត។
បច្ចុប្បន្ននគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនជ​នសង្ស័យរួមទាំងវត្ថុ​តាងទៅ​ការិយាល័យ​ជំនាញ នៃស្នងការដ្ឋា​ននគរបាលខេត្តបាត់ដំបង ដើម្បីចាត់​ការបន្តតាមនីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
29761 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
76323 នាក់
ខែនេះ :
489503 នាក់
3 ខែនេះ :
1077685 នាក់
សរុប :
17675618 នាក់